លោក វ៉ា​ត់ ចំរើន​៖ វគ្គ​បច្ចេកទេស​គ្រូបង្វឹក​កីឡា​យូ​ដូ មាន​សារសំខាន់​ណាស់ ដល់​សហព័ន្ធ​

421
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បើក​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្ដីពី​បច្ចេកទេស​គ្រូបង្វឹក​កីឡា​យូ​ដូ ដែលមាន​រយៈពេល ១០ ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ បង្រៀន​ដោយ​ជនជាតិ​បរទេស គឺ​លោក Amar Meridia​។​

លោក វ៉ា​ត់ ចំរើន និង ​លោក Amar Meridia

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា វគ្គ​នេះ មាន​សារសំខាន់​ណាស់ ដល់​សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ដើម្បី​ឱកាស​ឲ្យ​សហព័ន្ធ​កីឡា​យូ​ដូ​ពិភពលោក បាន​ស្គាល់​ម្តងទៀត ក្រោយពី​បាត់​មុខមាត់ ពី​ពិភពលោក អស់​ពេល​រយៈពេល ដោយសារ​ជម្លោះផ្ទៃក្នុង ទើប​ឲ្យ​សហព័ន្ធ​បាត់​ឱកាស​មាស​នេះ​។ សហព័ន្ធ ត្រូវមាន​ទំនាក់ទំនង ជាមួយ​លោក Amar Meridia ឲ្យ​បានល្អ​ប្រសើរ រហូតដល់​កុំ​ឲ្យ​ដាច់​ឡើយ ។​

មន្ត្រីកីឡាយូដូ ចូលរួម

​លោក​បាន​បន្តថា នាពេលខាងមុខ កម្ពុជា នឹងធ្វើ​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ដូច្នេះ​យើង​ត្រូវ​បង្ហាញ ទំនាក់ទំនង​ជាមួយ សហព័ន្ធ​កីឡា​យូ​ដូ​អន្តរជាតិ ដែល​ចង់​ជួយ​យូ​ដូ​របស់​យើង ខាង​ផ្នែក​បច្ចេកទេស ដូចជា បញ្ជូន​កីឡាករ -​កីឡាការិនី ទៅ​ហ្វឹកហាត់ រយៈពេល​ខ្លី និង​រយៈពេល​វែង តាមតែ​អាចធ្វើ​ទៅបាន​។​

​លោក វ៉ា​ត់ ចំរើន បាន​បន្ថែមទៀតថា ចាប់ពីពេលនេះ​ទៅ សហព័ន្ធ​កីឡា​យូ​ដូ​កម្ពុជា ត្រូវតែ​ចូលរួម​រាល់​សកម្មភាព របស់​សហព័ន្ធ​កីឡា​យូ​ដូ​អន្តរជាតិ តាមរយៈ​កិច្ចប្រជុំ សន្និបាត និង​បញ្ជូន​កីឡាករ​- កីឡាការិនី ទៅ​ចូលរួម​ព្រឹត្តិការណ៍ កីឡា​យូ​ដូ​ពិភពលោក​៕​v

ថតរូបទុកជាអនុស្សាវរីយ៍

ទីតាំងផ្សាយពាណិជ្ជកម្ម