ស្វា​កោងកាច​ចាប់​ឆ្មា​ធ្វើ​ចំណាប់ខ្មាំង​ផ្អើល​អ្នកស្រុក​

476
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ស្វា​កោងកាច​មួយ​ក្បាល​ចាប់​កូន​ឆ្មា​ធ្វើជា ចំណាប់ខ្មាំង ហើយ​ស៊ី​ចេក​ញើ​ម​ញាក់​អ្នកស្រុក​ដោយ​មិន​ខ្លាចញញើត​។
​ ​
ស្វា​បាន​ចាប់​កូន​ឆ្មា​រត់ឡើង​ទៅលើ​ដំបូលផ្ទះ ខណៈ​កូន​ឆ្មា​កំពុង​ដើរ​ចុះ​ដើរ​ឡើង នៅ​ខាងក្រៅ​ផ្ទះមួយ​ស្ថិតក្នុង​ក្រុង​រ៉ា​យ៉ុង (Rayong) ប្រទេស​ថៃ ភាគ​ខាងកើត​កាលពី រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​កន្លងទៅ​។​
​ ​
កូន​ឆ្មា​ហាក់​តក់ស្លុត​យ៉ាងខ្លាំង​ពេល​ស្ថិតក្នុង​ដៃ​របស់​ស្វា​។ ពេលនោះ​អ្នកស្រុក​បាន នាំគ្នា​ជួយ​ស្រែក​បង្អើល​ឱ្យ​វា​ដោះលែង​កូន​ឆ្មា ប៉ុន្តែ​វា​នៅតែ​មិន​ព្រម​លែង​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ ចាន់​ត្រា សា​គុល​ភី​តាក់ (Chantra Sakulphitak) អាយុ ៥០ ឆ្នាំ​និយាយថា “​ស្វា​បាន​ចាប់​កូន​ឆ្មា​រត់ឡើង​លើដំបូល​ផ្ទះ មុនពេល​គេចខ្លួនបាត់​។

ពួកយើង​ឃើញ​វា​ជាមួយ​កូន​ឆ្មា​ម្ដងទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ប៉ុន្តែ​នៅត្រឹម​ម៉ោង ៤ រសៀល​ថ្ងៃអាទិត្យ យើង​ឃើញតែ​ស្វា​ប៉ុណ្ណោះ​។ យើង​មិនដឹងថា ស្វា​បានសម្លាប់ កូន​ឆ្មា​បាត់ទៅហើយ ឬមួយ​ក៏​វា​រត់​រួច​នោះទេ​”៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម