ខេត្តសៀមរាប​ផ្តល់ឱកាស​ទទួល​បានកា​រ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​ពី​គម្រោង​លើ​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​

272
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ គម្រោង​លើ​កម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​(​លាភ​)​នៅ​ខេត្តសៀមរាប​នឹងធ្វើ​ការ​ជ្រើសរើស​បេក្ខជន បេ​ក្ខ​នារី​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​ខ្លី​និង​មធ្យម​ទៅតាម​ជំនាញ​ឯកទេស​ចំនួន ១៨​ផ្នែក​។​

ចំពោះ​ជំនាញ​ទាំង​១៨​ផ្នែក​នេះ​ផងដែរ​គឺមាន​ដូចជា ១.​ផ្នែក​ម៉ាស៊ីនត្រជាក់​, ២.​ជួសជុល​រថយន្ត​, ៣​.ជួសជុល​ម៉ូតូ​, ៤.ជួសជុល​ទូរទស្សន៍​, ៥.ជួសជុល​ម៉ាស៊ីន​ខ្នាតតូច​, ៦.ផ្នែក​អគ្គីសនី​, ៧.ផ្នែក​អ៊ុតសក់​, ៨.ចុងភៅ​, ៩.កុំ​ព្យូ​រ​ទ័​រ​, ១០.សំអាងការ​, ១១.កាត់សក់​បុរស នារី​, ១២.ផ្នែក​បដិសណ្ឋាកិច្ច​, ១៣.ផ្នែក​ពេទ្យសត្វ​, ១៤.ផ្សា​ដែក​, ១៥.ផាត់មុខ​, ១៦.កែច្នៃ​ចំណីអាហារ​, ១៧.កាត់ដេរ និង​១៨.ផ្សេងៗ​។ បេក្ខជន និង​បេ​ក្ខ​នារី​គឺ​ត្រូវមាន​អាយុ​១៦​ឆ្នាំ​ឡើងទៅ​។

ជាមួយនឹង​រៀន​ជំនាញ​នេះ​បេក្ខជន បេ​ក្ខ​នារី​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ដូចជា ចូលរៀន​ដោយ​ឥតគិតថ្លៃ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំថ្ងៃ និង​ទទួលបាន​ឱកាស​ការងារ​ល្អប្រសើរ​ទៀតផង​។​

ពាក្យស្នើសុំ​នឹងត្រូវ​ផ្តល់ជូន​នៅតាម​សាលាឃុំ សង្កាត់​គោលដៅ ឬ​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៦៣ ៩០០ ០៥២/០១២ ៤០០ ៤៨៤/០៦៩ ៦៧១ ៧៥៩៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម