​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចុះ​ចាប់​សាច់សត្វ​ព្រៃ​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​

401
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បាន​ចុះបង្ក្រាប​និង​រឹបអូស​សាច់សត្វ​ព្រៃ​ដែល​គេ​ដាក់លក់​នៅ​ផ្សារ​ស្ទឹងត្រែង​បានជា​ច្រើន​គីឡូក្រាម​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩ ។​​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​ការចុះ​បង្ក្រាប​បទល្មើស​ស​ត្វ​ព្រៃ​ក្នុង​ផ្សារ​ក្រុង​ស្ទឹងត្រែង រឹបអូស​សាច់សត្វ​ព្រៃ​ចំនួន ៣៣​គីឡូក្រាម​។ ក្នុងនោះ​មាន​សាច់ជ្រូក​ព្រៃ​ចំនួន​១៧​គីឡូក្រាម សាច់​ឈ្លូស​ចំនួន​១៥​គីឡូក្រាម​និង​សត្វ​ត្រកួត​(​ងាប់​)១​ក្បាល​ទម្ងន់ ១​គីឡូក្រាម​។

ក្រោយពី​រឹបអូស​បាន​ហើយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​តាម​ចាប់​ជនល្មើស​រីឯ​វត្ថុតាង​ត្រូវបាន​យកទៅ​ដុត​កម្ទេចចោល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម