វគ្គប​ណ្តុ​ញ​បណ្តាល​ស្តីពី​ “​បច្ចេក​ទេស​​ចម្រុះ​ក្នុងការ​គ្រប់គ្រង​សម្រាម​​ឬ​សំណល់​រឹង​”​នៅ​ខេត្តបាត់ដំបង​

334
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​នៅ​សាលប្រជុំ​នៃ​សាលាខេត្ត​បាត់​ដំ​​បង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា ​ឆ្នាំ​២០១៩ ​មាន​រៀបចំ​បើក​វគ្គប​ណ្តុ​ញ​បណ្តាល​ស្តីពី “​បច្ចេក​​ទេស​ចម្រុះ​ក្នុងការ​គ្រប់គ្រង​សម្រាម​សំណល់​​រឹង​”​ ក្រោម​អធិបតីភាព​លោកស្រី​សុំ ចិន្តា​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រត​នះ​អភិ​បាល​ខេត្ត​និង​លោក​ទូច ឌី​ណា​អគ្គនាយករង​នៃ​អគ្គនាយក​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​តំណាង​លោក​បណ្ឌិត​ សាយ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

លោកស្រី ​សុំ ចិន្តា​ អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រត​នះ​អភិបាលខេត្ត​មាន​ប្រសាសន៍ថា​ខេត្តបាត់ដំបង​មាន​ប្រជាពលរដ្ឋ​ជិត​១​លាន​នាក់​ បន្ទាប់ពី​រាជធានី ខេត្ត​កណ្តាល ខេត្ត​ជ្រៃ​វែង​ និង​ខេត្តសៀមរាប​​ ខេត្តបាត់ដំបង ​ប្រឈម​បញ្ហា​ច្រើន​ទាក់ទង​សំណល់ ​ដែល​បញ្ចេញ​ដោយសារ​ប្រជាពលរដ្ឋ​ម្នាក់ៗ​។​ នៅពេល​ប្រជា​​ពលរដ្ឋ​កើន​ឡើង​តម្រូវការ​សម្ភា​រះ​និង​ការហូបចុក​ក៍​កើនឡើង​ដែរ​ដូចនេះ​សំណល់​ចេញពី​​សម្ភា​រៈ​​និង​អាហារ​ក៍​កើនឡើង​ផងដែរ​។​

លោក​ស្រី​អភិបាលរង​ខេត្ត​ បា​បន្តថា​ ជាការ​ពិត​ខេត្តបាត់ដំបង​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​សេវាកម្ម​ប្រមូល​សម្រាម​នៅមានកម្រិត​ការ​ចោល​សម្រាម​ដោយ​ដោយ​មិនមាន​កា​រត្រួតពិនិត្យ​ (​ចោល​តាម​ស្ទឹង បឹង លូ ផ្លូវ​និង​ដុត​តាម​ទីវាល​) ប្រជាជន​មិនបាន​ញែក​សម្រាម​និង​ការឆេះ​សំណល់​នៅ​ទីលាន​។​ល​។​

លោកស្រី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់ថា ​កន្លងមក​ខេត្ត​បាន​ខិតខំ​រិះ​រ្វិ​ធី​សាស្ត្រ​នានា​ដើម្បី​គ្រប់គ្រង​សំរាម​ឱ្យបាន​ប្រសើរ​។ ​តួយ៉ាង​ក្នុង​កិច្ចសហការ​ជាមួយ​ដៃគូ​នានា​ជាពិសេស​អង្គការ​COMPED​ការគ្រប់គ្រង​សម្រាម​ត្រូវ​បា​បែង​ចែកជា​៤​វិធីសាស្ត្រ​ធំៗ​រួមមាន​ ៖ ១.​ការ​ជម្រុញ​ការញែក​សម្រាម​តាម​សហគមន៍​។​ ២​.កែលម្អ​ទីលាន​ចាក់​សំណល់​។​ ៣.​ជម្រុញ​ការថែរក្សា​តំបន់​បេ​តិក​ភ័​ណ្ឌ​និង​ការគ្រប់គ្រង​សម្រាម​នៅក្នុង​ទីក្រុង ​និង​៤.​ជម្រុញ​ការទទួលខុសត្រូវ​ចំពោះ​ការ​បំ​ភាយ​ឬ​បញ្ចេញ​សារធាតុពុល​
(SLCPs)​ពី​ការគ្រប់គ្រង​សម្រាម​នៅ​ទីប្រជុំជន​។​

បន្តម​កលោក ​ទូច ឌី​ណា​ អគ្គនាយករង​នៃ​អគ្គនាយក​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​
​តំណាង​លោក​បណ្ឌិត ​សាយ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា​បញ្ហា​បរិស្ថាន​ជាពិសេស​ការគ្រោះថ្នាក់​ដោយ​សារ​សារធាតុ​គីមី​និង​សំណល់​គ្រោះថ្នាក់​ផ្សេងៗ​គឺជា​ប្រធាន​បទ​មួយ​ដែល​មេដឹកនាំ​ក្នុង​សកលលោក​បាននិងកំពុង​ជជែក​វែកញែក​អំពី​ផលប៉ះពាល់​របស់​វា​ទៅលើ​សេដ្ឋកិច្ច សង្គម​និង​សុខភាព​របស់​មនុស្ស​និង​សត្វ​នៅលើ​ភពផែនដី​។ ​មក​ដល់​បច្ចុប្បន្ននេះ​សារធាតុ​គីមី​ជាង​១០​ម៉ឺន ប្រភេទ​កំពុង​ចរាចរ​និង​ប្រើប្រាស់​ទូទាំង​សកល​លោក​។ ​ពិតណាស់​ដែលថា​សារធាតុ​គីមី​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ និង​ការអភិវឌ្ឍន៍​ប៉ុន្តែ​ពួកវា​ក៍​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​និង​បរិស្ថាន​ផងដែរ​។​ ប្រសិនបើ​ពួកវា​មិន​ត្រូវបាន​ប្រើប្រាស់​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​។​

​បើតាម​ការប៉ាន់ស្មាន​សារធាតុ​សំណរ​អាច​បង្ក​គ្រោះថ្នាក់​ដល៎​មនុស្ស​ប្រមាណ​ពី​១៨​ទៅ​២២លាន​នាក៎ សារធាតុ​បា​រ៉​ត​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ប្រមាណ​ពី​១៣​ទៅ​១៧​លាន​នាក់​។ ​ចំណែកឯ​ថ្នាំពុល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ប្រមាណ​ពី​៥​ទៅ​៨​លាន​នាក់​។​

លោក ​ទូច ឌី​ណា ​បា​បន្តថា​ការងារ​អប់រំ​បរិស្ថាន​មិ​ង​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជា​
ពលរដ្ឋ​យើង​ដែលជា​ភារកិច្ច​របស់​អគ្គនាយក​រង​នៃ​អគ្គនាយក​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ក៍​ជាស​កម្ម​ភាព​ដ៍​មាន​សារសំខាន់​បំផុត​និង​ត្រូវបាន​ចាត់ជា​សកម្មភាព​អាទិភាព​មួយ​នៅក្នុង​គោលដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួងបរិស្ថាន​។​

លោក​បានបញ្ជាក​ថា ប​ណ្តុះ​បណ្តាល​ស្តីពី ​”​បច្ចេកទេស​ចម្រុះ​ក្នុងការ​គ្រង​សម្រាម​សំណល់​រឹង​” ​ជា​សក្ខីភាព​ថ្មី​មួយ​បន្ថែមទៀត​ដែល​នឹង​ជួយ​ជម្រុញ​និង​បង្កើនការយល់​ដឹង​បន្ថែមទៀត ​ក្នុងចំណោម​អ្នក​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​សម្រាម សំណល់​រឹង​នៅ​កម្ពុជា​ដូចជា​​អ្នក​រើស​សម្រាម​នៅ​ទីលាន បុ​គ្ក​លិ​ក​ក្រុមហ៊ុន​បម្រើការ​នៅ​ទីលាន​សំណល់ អាជ្ញាធរ​ដែនដី​ជា​ពិ​សេ​សេ​ក្រុមប្រឹក្សាឃុំ សង្កាត់​ ​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម