សម្តេច​ប្រមុខរដ្ឋស្តីទី​សាយឈុំ​ទទួល​ជួប​សវនាការ​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​

343
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួប​សវនាការ​ជាមួយនឹង​លោក​បណ្ឌិត​មហា​ធា​មហាម៉ាត់​(Dr.MahathirMohamad)​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​វិមាន​ព្រឹទ្ធសភា​។​

​សូមបញ្ជាក់ថា​លោក​បណ្ឌិត​មហា​ធៀ​មហាម៉ាត់​និង​ភរិយា​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​។​ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​មាន​វ័យ​ចំណាស់​ជាងគេ​នៅលើ​ពិភពលោក​រូបនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​បណ្ឌិត​មហា​ធៀ​មហាម៉ាត់​នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី​ទាំង​នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​៕S/