សិស្សសាលា​៨​នាក់ត្រូវបាន​សម្លាប់​នៅ​ចិន ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​

635
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថ្ងៃទី​០៣ ខែកញ្ញា​នេះ​ថា​សិស្សសាលា​៨នាក់​បាន​ស្លាប់​និង ២​នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ករណី​អំពើ​ឧក្រិដ្ឋ​​ដែល​ពាក់ព័ន្ធ​នឹង​សាលារៀន​មួយ​នៅ​ប្រទេស​ចិន​ភាគ​កណ្តាល ដោយ​ជនសង្ស័យម្នាក់​វ័យ​៤០ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​។

នេះ​ជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ដែល​​សំដៅ​ទៅ​លើ​គ្រិះស្ថាន​អប់រំ​នៅ​ប្រទេស​នេះ​។​

​បុរស​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​ប៉ូលិស បន្ទាប់ពី​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ Chaoyangpo នៅ​ខេត្ត​Hubei ។​

​ក្រុមមន្ត្រី​មិនបាន​និយាយ​ថា​តើ​ក្មេង​សិស្សសាលា​ទាំងនោះ ត្រូវបាន​សម្លាប់​យ៉ាងណា​នោះ​ទេ​ប៉ុន្តែ​សារព័ត៌មាន Legal Daily បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្មេង​សិស្ស​​សាលា​១០​ដាក់​ត្រូវ​នាំ​ទៅកាន់​មន្ទីរពេទ្យ ក្រោយ​មាន​ការវាយប្រហារ​ដោយ​កាំបិត​មួយ​។​

​មិន​មាន​របាយការណ៍​អំពី​ហេតុ​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ តែ​សារព័ត៌មាន South China Morning Post​បាន​និយាយថា ជនល្មើស​បាន​ប្រើ​កាំបិត​។​

​សាលារៀន​ជាច្រើន​ត្រូវ​បាន​វាយប្រហារ​ដោយ​កាំបិត​​នៅ​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​បង្កើន​សន្តិសុខ​។​

សូមរំលឹកថា ​បុរស​ប្រដាប់​ដោយ​កាំបិត​ម្នាក់​បាន​សម្លាប់​ម​នុស្ស​២​នាក់​និង​បង្ក​របួស​២​នាក់​ទៀត​នៅ​សាលាបឋមសិក្សា​មួយ​នៅក្នុង​ខេត្ត​ហ៊ូ​ណាន​កាលពី​ខែ​មេសា និង​កាលពី​ខែតុលា​ឆ្នាំ​មុន​​ស្ត្រី​ម្នាក់​បាន​កាប់​ចាក់​អោយ​របួស​ក្មេង​១៤​នាក់​នៅ​សាលា​មត្តេយ្យ​មួយ​នៅក្នុង​ខេត្ត​ស៊ីឈ័ន​៕​ដោយ​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម