អធិការដ្ឋាន​ខណ្ឌ​សែន​សុខបង្ហាញ មុខ ក្រុមចោរប្លន់​អ្នកទទួលផល​ចោរកម្ម​១២​នាក់​នង​កោរសក់​

588
ចែករម្លែក

ដោយ:​ចាន់តូ​/ភ្នំពេញ ​៖ ក្រុមចោរប្លន់ និង​អ្នកទទួលផល​ចោរកម្ម ចំនួន ១២​នាក់​រួមទាំង​ម៉ូតូ​៤​គ្រឿង​ត្រូវបាន​ន​គន​រល​ខណ្ឌ​សែន​សុខ ធ្វើ​ស​ន្និសិទ​កាសែត​បង្ហាញមុខ ជា​សា​ធា​រណះ​និង​ហៅ​ជាង​ទៅ​កោរសក់​ជនសង្ស័យ​នោះ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩​។​

ស​ន្និសិទនេះធ្វើឡើង នៅ​អធិការដ្ឋានខណ្ឌ​សែន​សុខ ដោយមាន​ការអញ្ជើញ​ចូលពី​លោកឧ​ត្ត​ម​សេនីយ៍​ទោ មិន សុ​ផេ​ត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ, លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​លោកវ​រៈ​សេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរ​បាល​ខ​ណ្ឌ​សែន​សុខ ព្រមទាំង​អធិការរង​និង​នាយប៉ុស្តិ៍ផងដែរ​។​

​បើតាម​លោកវ​រៈ​សេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា ជនសង្ស័យដែល​បង្ហាញមុខ​នៅពេលនោះ ត្រូវបាន​កម្លាំងនគរបាល​ខណ្ឌសែន​សុខ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ខ្លួន​ជា​បន្តបន្ទាប់​កាល កាលពី​យប់​ថ្ងៃទី​១ និង​ព្រឹក​ថ្ងៃទី​២ ​ខែកញ្ញា ឆ្នាំ ២០១៩ ដែល​ក្នុងចំណោម ជនសង្ស័យ មាន​១០​នាក់ ពាក់​ពន្ធ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​និង​២​នាក់ ជា​អ្នកទទួលផល​ចោរកម្ម។​

លោកបន្តទៀតថា ជនសង្ស័យជា​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តាល​ខេត្ត ដែល​កន្លងមក​ក្រុម​នោះបានធ្វើ​សកម្មភាព​ចំនួន៧​លើក ដែល​ក្នុងនោះ​ប្លន់​ចំនួន​៦​លើក និង​ឆក់​មួយគ្រឿង។​ នៅក្នុង​សកម្មភាព​ប្លន់ជន​នោះ បាន​ប្រើ​រូបភាព​ថ្មី មិនបាន​ប្រើ​កាំភ្លើង កាំបិត ឬ​ដំបង​នោះទេ​គឺ​នោះ ធ្វើជា​រករឿង​ទំនាស់​វាយតប់​គ្នា ពេលដែល​ជនរងគ្រោះ​ភិន​ភ័យរត់គេចខ្លួន ជន​នោះ​ក៍បាន​យក​ម៉ូតូ​គេចខ្លួន​តែម្តង​។​

លោក​វ​រៈ​សេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បានបញ្ជាក់​បន្ថែមទៀត​ថា នៅក្នុង​រយះ​ពរល​២​ខែ​នេះ​នៅក្នុង​មូលដ្ឋាន ខណ្ឌ​សែន​សុខ មាន​បទ​ល្មើស​កើតឡើង ចំនួន ៤០​លើក ត្រូវបាន​កម្លាំង នគរបាល​ខណ្ឌ​ក្រោម​ការដឹកនាំ ពី​ស្នង​ការន​បាល​រាជធានី​ភ្នំពេញ ក៍​ដូច​ជាគ​ណៈ​បញ្ជាការ​ឯក​ខណ្ឌ​សែន​សុខ អធិការដ្ឋាន ខណ្ឌ​សែន​សុខ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាបបាន​១០០​ភាគរយ ។​

ដោយឡែក ចំពោះ​គ្រឿង​នៅក្នុង​យុទ្ធនាការ តាំងពី​ដើមឆ្នាំ​២០១៩​នេះ​នគរបាល​ខណ្ឌ​សែន​បាន​បង្ក្រាបបាន​៤៦៤​ករណី​ដោយ​ឃាត់ខ្លួនជនសង្ស័យជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន៨៣៧​នាក់។​

នៅ​ក្នង​ឱកាសនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មិន សុ​ផេ​ត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ក៍​ដូចជា​លោក​ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ ក៍បាន​កោត ស​សើរ​ដល់​នគរបាល​ខណ្ឌ​សែន​សុខ ដែល​បាន​ខិតខំប្រឹងប្រែង ក្នុង​បង្ការ​បង្ក្រាប​បទល្មើស​និង​ការពារ​សុ​វត្តិភាព​ជួន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ។​

លោកស្នងការ​រង​និង​លោក អភិបាលខណ្ឌ​ក៏បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​សហការ​ណ៍​បើ​មាន​បទល្មើស ត្រូវ​រាយការណ៍​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ ជាបន្ទាន់ ដើម្បី​ឈានទៅ​បង្ក្រាបបាន​ទាន់ពេល​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម