​បុរស​ជា​កម្មករសំណង់​ម្នាក់​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​

355
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្មករសំណង់​ម្នាក់​ផឹក​ជ្រុល​ពី​ល្ងាច​ព្រឹក​ឡើង​ឃើញ​ស្លាប់​បង្ក​ឱ្យ​ភ្ញាក់ផ្អើល នៅផ្ទះ​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​។ សព​ឈ្មោះ ញៀ​ម ចាន់ថា អាយុ​៥៨​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ប្រពន្ធ​ឈ្មោះ​ម៉ា​គា​អាយុ​៤២​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​មាន​ស្រុកកំណើត ភូមិ​តា​ម៉ិ​ញ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

​ក្រុមគ្រួសារ​បានឱ្យដឹង​ថា​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​ជន​ដែល​ស្លាប់​បាន​ពិសារ​ស្រា​ជាមួយ​កម្មករ​ដូចគ្នា​ស្រវឹង​ចង់​ជ្រុល​ដើរ​ដួល​៣​លើក​។​លុះដល់​ល្ងាច​ត្រូវបាន​ញាតិ​ជិតខាង​ឃើញ​សភាព​មិន​ស្រួលខ្លួន​ជួយ​កោសខ្យល់​ឱ្យ​ខណៈដែល​ប្រពន្ធ​ជាប់រវល់​រហូតដល់​យ​ប់​ដេក​សម្រាន្ត​ក្នុង​បន្ទប់​ជាមួយ​ប្រពន្ធ​ជាធម្មតា​។​លុះដល់​ព្រឹក​ឡើង​ប្រពន្ធ​ដាស់​ប្តី​ទៅធ្វើ​ការមិន​ងើប​ទើប​ដឹងថា​ប្តី​ស្លាប់​បាត់ទៅហើយ​៕S/​