វិធី​ងាយៗ​បំបាត់​អាកា​រៈ​ឈឺក្បាល​ប្រកាំង ដោយ​មិនបាច់​ប្រើ​ថ្នាំ​

2410
ចែករម្លែក

ការ​លេបថ្នាំ​បំបាត់​ការឈឺចាប់​នៅ​រាល់ពេល​ឈឺក្បាល គឺ​មិនមែនជា​គំនិតល្អ​សោះ ឡើយ​! ក្រៅពី​ជះឥទ្ធិពល​អវិជ្ជមាន​ផ្សេងៗ​ហើយ​នោះ ថ្នាំ​បំបាត់​ការឈឺចាប់​ក៏​បង្កើន ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរអោយ​ព្រួយបារម្ភ​ជាច្រើន​ផងដែរ​។ អា​ការៈឈឺ​ក្បាល ប្រកាំង​មិនចាំបាច់​ទាល់តែ​លេបថ្នាំ​ពេទ្យ​ទើប​បាត់​ឡើយ ក៏​ព្រោះតែ​បញ្ហា​នេះ​អាច ត្រូវបាន​ដោះស្រាយ​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​មួយចំនួន​។ ថា​តើ​មាន វិធី​បែប​ធម្មជាតិ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

១. ផ្លាស់ប្ដូរ​របប​អាហារ​
​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ក៏​អាច​បណ្ដាលមកពី​អ្វីដែល​អ្នក​ទទួលទាន​ផងដែរ​។​អាហារ​និង​ភេសជ្ជៈ​ដែល​អាច​បង្កបញ្ហា​ឈឺក្បាល​ប្រកាំង រួមបញ្ចូល​ទាំង​គ្រឿង​ស្រវឹង សូកូឡា ស្រាក្រហម និង​ជាពិសេស​អាហារ​កែច្នៃ​។ ដូច្នេះ​ចូរ​ចំណាំទុក​នូវ​រាល់​ប្រភេទ​អាហារ ណា​ដែល​អាចធ្វើអោយ​អាកា​រៈ​ឈឺក្បាល​ប្រកាំង​របស់​អ្នក​កើតមានឡើង​ហើយក៏ កុំ​ភ្លេច​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ទាំងនោះ​។​

២. ទទួលទាន​តែ​ខ្ញី​
ខ្ញី​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​ស​សៃ​ឈាម​នៃ​ក្បាល​ដែល​អាចជួយ​បំបាត់​ការឈឺ​ក្បាល​គួរឱ្យកត់សម្គាល់​។ លើសពីនេះទៅទៀត​ខ្ញី​ក៏​ជួយ​សម្រួលការ រំលាយ​អាហារ​បំបាត់​អា​ការៈចង់​ក្អួត​ដែល​ច្រើន​កើតឡើង​អម​មកជា​មួយ​បញ្ហា​ឈឺក្បាល​ប្រកាំង​ផងដែរ​។​

៣. គេង​ឱ្យបាន​គ្រប់គ្រាន់​
ប្រសិនបើ​អ្នក​ឧស្សាហ៍​គេង​មិន​គ្រប់​នោះ​ហានិភ័យ​នៃ​បញ្ហា​ឈឺក្បាល​ប្រកាំង​មិនយូរ​មិនឆាប់​នឹង​កើតឡើង​។​នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់ គ្រាន់​យ៉ាងហោចណាស់​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​

៤. ស្អំ​ទឹកកក​
អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដាក់​កញ្ចប់​ទឹកកក​ស្អំ​លើ​ផ្នែក​ខាងក្រោយ​នៃ​ក​សម្រាប់ រយៈពេល​ពី ១៥ ទៅ ២០ នាទី​ជាការ​ស្រេច​។ ភាព​ត្រជាក់​ដែល​ចេញ​មកពី​កញ្ចប់ ទឹកកក​អាចជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្កបញ្ហា​ឈឺក្បាល​បាន​។ ម្យ៉ាងវិញទៀត ភាព​ត្រជាក់​ក៏​ជួយ​ធ្វើឱ្យ​ស្ពឹក​បាត់​ឈឺចាប់​ផងដែរ​។​

៥. ទទួលទាន​ចេក​
ក្នុង​ករណីខ្លះ​អា​ការៈឈឺ​ក្បាល​អាច​បណ្ដាល​មកពី​កង្វះ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​រាងកាយ​។ ហើយ​ចេក គឺជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ប្រសើរ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ ម៉ាញ៉េ​ស្យូ​ម​ជួយ​បំបាត់​អាកា​រៈ​ឈឺក្បាល​បាន​យ៉ាង​ឆាប់រហ័ស​៕ ដោយៈ health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម