​បើកទ្វារ​នៃ​ភូមិ​លើ​ភ្នំ ឱប​អរិយធម៌​ទំនើប​

380
ចែករម្លែក

មុននឹង​ប្រទេស​ចិន​ថ្មី​ត្រូវបាន​បង្កើតឡើង ជនជាតិ​គី​ណួ ដែល​រស់នៅក្នុង​ឃុំ​ភ្នំ​គី​ពួ ក្រុង​ជី​ង​ហុង មណ្ឌល​ស្វយ័ត​ជនជាតិ​តៃ ស៊ីសាំង​ប៉ាន​ណា ខេត្ត​យូ​ន​ណាន​នៅតែ​រស់ នៅតាម​របៀប​សម័យបុរាណ ហើយ​មិនដែល​ស្គាល់ និង​មាន​ទស្សនៈ​អំពី​ទំនិញ​ទេ ។ ក្នុង​រយៈពេល ៧០ ឆ្នាំ​កន្លង​ទៅនោះ ជនជាតិ​គី​ណួ​បានទទួល​ការរីកចម្រើន​ច្រើន​គួរឱ្យ កត់សម្គាល់ ។ ជាពិសេស ប៉ុន្មាន​ឆ្នាំ​មកនេះ ជនជាតិ​គី​ណួ​ចាប់ផ្តើម​បើកទ្វារ​នៃ​ភូមិ លើ​ភ្នំ ដើម្បី​ឱប​ទទួល​អរិយធម៌​នៃ​សង្គម​ទំនើប ។​

​ស៊ីសាំង​ប៉ាន​ណា​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ។ សព្វថ្ងៃ ភូមិ​ប៉ា​ភួ ឃុំ​ភ្នំ​គី​ណួ ដែលជា​ភូមិ​ជនជាតិ​គី​ណួ​ដ៏​ចាស់​បុរាណ​មួយ​បាន​បង្កើត​រមណីយដ្ឋាន ទេសចរណ៍​ភ្នំ​គី​ណួ ។​

​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​អ្នកភូមិ ។ លោក ឈឺ ជី​ហ្វូ បាន​ប្រាប់​អ្នកកាសែត​ថា រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​គី​ណួ​នឹង​បែងចែក​ចំណេញ ដើម្បី​ផ្តល់ជូន​អ្នកភូមិ​ជា​រៀងរាល់ឆ្នាំ ។ ជាពិសេស​រមណីយដ្ឋាន​ទេសចរណ៍​បានផ្តល់ កន្លែង​មួយចំនួន​ដោយ​មិន​យកប្រាក់​ជួល ដើម្បីឱ្យ​ក្ន​ភូមិ​ទៅ​លក់​ផ្លែឈើ និង​ទឹកឃ្មុំ ។ ក្រៅពីនេះ អ្នកភូមិ​មួយចំនួន​បាន​បើក​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់​នៅក្បែរ​រមណីយ ដ្ឋា​ន​ទេសចរណ៍ ។​

​ក្រៅពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​ទីជនបទ​ប្រជាជន​ជនជាតិ​គី​ណួ​បានចាប់ផ្តើម ដាំ​កៅស៊ូ តែ និង​ផ្លែឈើ​គ្រប់មុខ ព្រមទាំង​ចិញ្ចឹម​ជ្រូក មាន់ ទា និង​ឃ្មុំ​ក្រោម​ការជួយ ឧបត្ថម្ភ​ពី​រដ្ឋបាល​មូលដ្ឋាន​ក្នុង​តំបន់ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប​ដែលមាន លក្ខណៈពិសេស​ក្នុង​តំបន់ ។​

​នៅ​ខែមេសា ឆ្នាំ ២០១៩ នេះ ជនជាតិ​គី​ណួ​បាន​កាត់បន្ថយ​ភាពក្រីក្រ​ទាំងស្រុង ។ បច្ចុប្បន្ន គ្រប់​ភូមិ​របស់​ជនជាតិ​គី​ណួ​សុទ្ធ​តែមាន​ផ្លូវថ្នល់ មានទឹក​ម៉ាស៊ីន និង​មាន​ភ្លើង អគ្គិសនី ចំណែក​ប្រជាជន​បាន​ទៅ​រស់នៅក្នុង​លំនៅដ្ឋាន​ថ្មី ហើយ​អាច​មើល​ទូរទស្សន៍ ប្រើ​បណ្តាញ​សេវា ៤G និង​ទទួល​សេវាកម្ម​សុខាភិបាល​ពេញលក្ខណៈ ។ ជាពិសេស ពួកគេ​បាន​អភិវឌ្ឍ​មុខរបរ​ពិសេស​របស់ខ្លួន ចំណែក​ក្មេងៗ​មានឱកាស​ចូល​សាលា រៀន ពិត​ជាមាន​សុភមង្គល​ណាស់ ៕ ដោយ លី ជឺ​លាំង (​ស៊ីន​ហួ​ចិន​)

ទីតាំងផ្សាយពាណិជ្ជកម្ម