ក្រសួង​សាធារណការ​រំលឹកថា​ រង្វង់​មូល​ឋាន​សួ​គ៌​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប៉ោយប៉ែត​ប៉ះពាល់ ហើយ​អាច​វាយចោល​

304
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ក្រសួង​សាធារណការ​ថា​រង្វង់​មូល​ឋាន​សួ​គ័​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ប៉ោយប៉ែត​ប៉ះពាល់ ហើយ​គួរ​វាយចោល​យូរហើយ មុន​ពី​ធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បច្ចេកទេស​និង​និតិ​វិធី​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​, ពិធី​សម្ពោធ​ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​២ ​ធ្វើឡើង​ដោយ​នាយក​រដ្ឋ​ម​ន្ត្រីព្រះរាជាណាចក្រ​កម្ពុជា​ និង​នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​ថៃ និង​ពី​ធី​ប្រគល់​ទទួល​ក្បាល ទូរ​រថភ្លើង​អំណោយ​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៩ កន្លងមក​ទៅទៀត ។​

សូម​រំលឹកថា លិខិត​លេខ​៣១៧​សក​/​គ​ផ​ជ ចុះ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨ ចុះហត្ថលេខា​ដោយ​លោក​តូច ចាន់​កុសល រដ្ឋលេខាធិការ​ជម្រាបជូន​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ទើប​បែកធ្លាយ​ថ្មីៗ​បានអោយដឹងថា : ករណី​ការស្ថាបនា​សំណាក​ប្រាសាទ​កំពូល​បី​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ (​ឬ​ហៅ​រង្វង់​មូល​ឋាន​សួ​គ៍ ប៉ោយប៉ែត​) ក្រសួង​សូម​ជម្រាបជូន​ថា : សំណង់​នេះ​មាន​ផលប៉ះពាល់​ដូចខាងក្រោម​:

១- បណ្តាលឲ្យ​ប៉ះពាល់​ខូចខាត​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យប្រវត្តិ​ នៃ​របាំង​ផ្លូវ​ឆ្លងកាត់​(Automatic Signaling Protection System) ពេលដែល​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ ។​
២- កិច្ចព្រមព្រៀង​បច្ចេកទេស​និង​និតិ​វិធី​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ ( The Agreement on Joint Traffic Working Over Raiway Between The Government of Kingdom of Cambodia and Kingdom of Thailand ) បានបញ្ចប់​ទាំងស្រុង កំពុង​រង់ចាំ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ចុះហត្ថលេខា​ឆាប់ៗ​នេះ​។​ ៣-ការស្ថាបនា​សំណាក​ប្រាសាទ​ប្រាសាទ​កំពូល​បី​នៅ​ចំ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មិនបាន​ទទួល​លិខិតផ្លូវការ​របស់​ក្រុង ឬ​ខេត្ត​ដើម្បី​សហការ​ឡើយ​។ ហើយ​ការស្ថាបនា​នេះ​បាន​ធ្វើអោយប៉ះពាល់​ដូច​បានលើកឡើង​ខាងលើ ។​

អាស្រ័យហេតុនេះ សូម​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជ្រាប​ជាព័​ត៌​មាន​និង​ចាត់វិធានការ​បន្ត ។​

គួរ​បញ្ជាក់ថា ​”​រង្វង់​មូល​ឋាន​សួ​គ៍ ប៉ោយប៉ែត” ស្ថិតនៅ​នៅត្រង់​រង្វង់​មូល​ប៉ោយប៉ែត ជាប់មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នា​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​រង្វង់​មូល​ប៉ោយប៉ែត​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែកុម្ភ​:​ឆ្នាំ​២០១៨ ។​

លោក សាន ស៊ានហូរ អតីត​អភិបាលក្រុង​ប៉ោយប៉ែត លោក​សួន បវរ អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​មន្ត្រី អ្នកពាក់ព័ន្ធ​ជាច្រើន​បាន​អញ្ជើញ​ជា​អធិបតី​និង​ចូលរួម ហើយ​ថា ឆ្លងកាត់​របត់​ប្រវត្តិសាស្ត្រ​និង​នយោបាយ​ពី​សង្គ្រាម ចុងក្រោយ​នេះ រឹងរឹតតែ​រីក ចម្រើន​និង​ទំនើប​ទាន់សម័យ​នោះ រាជរដ្ឋាភិបាល​តាមរ​យ​:​ក្រសួងមហាផ្ទៃ​បានសម្រេច​កសាង​អោយ​កសាង​អគារ​ការិយាល័យ​ធ្វើការ​និង​អគារ​អ្នកដំណើរ​ថ្មី​ដ៏​ខ្ពស់​និង​ធំ​ស្កឹមស្កៃ​នៃ​ច្រកទ្វារ​ព្រំ​រំ​ដែន​អន្តរជាតិ​ប៉ោយប៉ែត​អោយ​ប្រហាក់ប្រហែល​នឹង​ច្រកព្រំដែន​ខ្លង​លឹក​របស់​ថៃ​ដែរ ដែល​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ឥស្សរជន​បាន​អញ្ជើញ​បញ្ចុះបឋមសិលា​សាងសង់​កាលពី​ចុងឆ្នាំ​២០១៧ កន្លងមក​នោះ​។​

ក្នុង​ទើប​ចាំបាច់​ត្រូវ​រុះរើ​អគារ​ទីស្នាក់ការ​ច្រកទ្វារ​ដែល​ស្ថាបនា​ក្រោម​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និង​ខ្លោងទ្វារ​ប្រាសាទ​កំពូល​៣ ចេញ​។ ហេតុនេះ​ថ្នាក់លើ​ក៏​សម្រេច​អោយ​អាជ្ញាធរខេត្ត​និង​ក្រុង​រុះរើ​ខ្លោងទ្វារ​ប្រាសាទ​កំពូល​បី​នៅ​ច្រកទ្វារព្រំដែន ហើយ​យកមក​ដាក់​ត្រង់​រង្វង់​មូល​ឋាន​សួ​គ៍ ។​.

សំណង់​រង្វង់​មូល​នេះ អាច​ចំណាយ​ថវិកា​ប្រមាណ​០,៥​លាន​ដុល្លា​សរ​អា ហើយ​ចំណាយពេល​សាងសង់​៦​ខែ​។ ក្នុង​គម្រោង សំណង់​ទាំងនេះ​រួមមាន :​ទី​១- ជាន់​ទី​១(​ផ្ទាល់​ដី​) មាន​វិ​ជ្ជ​មាត្រ​៤១​ម៉ែត្រ កម្ពស់​១,៥​ម៉ែត្រ បន្ទា​បាត ២,៥ ម៉ែត្រ​សម្រាប់​ភ្ញៀវ​ដើរ​ជុំវិញ​បាន មាន​កាំជណ្តើរ​៧​។ ​ទី​២- ជាន់​ទី​២ មាន​កម្ពស់​២,៥​ម៉ែត្រ ជណ្តើរ កាំ ស្មើនឹង​២៦ ចន្លោះ សម្រាប់​បិត​រូបចម្លាក់​ដូច​រចនាបថ​ប្រាសាទ​បូរាណ​នានា​។​ ទី​៣-​ជា​រង្វង់​មូល​មាន​អង្កត់ផ្ចិត​និង​ទម្រ​ប្រាសាទ​។ ទី​៤- ផ្ទៃ​បាត មាន​ចន្លោះ​ផ្លូវ​ដើរ​ជុំវិញ​ប្រាសាទ​។​និង​ទី​៤-​រង្វង់​មូល​ប្រាសាទ​កំពូល​៣ មាន​កម្ពស់​ដល់​កំពូល​២៣​ម៉ែត្រ​និង​ផ្ទៃ​បាត​រង្វង់​មូល​២១​ម៉ែត្រ​។​

ទោះយ៉ាងណា មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣ ​ខែកញ្ញា​ថា​ សំណង់​រង្វង់​មូល​ឋាន​សួ​គ៌ដ៏​ធំ​ស្កឹមស្កៃ​នេះ សាងសង់​បាន​ជាង​៥០​ភាគរយ។ ​ប៉ុន្តែ​បាន​ផ្អាក​សាងសង់​តាំងពី​មុន​លោក​សាន ស៊ានហូ អតីត​អភិបាលក្រុង​ប៉ោយប៉ែត​ចូលនិវត្តន៍​និង​ផ្ទេរតំណែង កាលពី​ចុងខែ​មេសា​ឆ្នាំ​២០១៩​មកម្ល៉េះ ដោយសារ​បញ្ហា​ថវិកា​ ពោលគឺ​លោក​ជា​អ្នក​ផ្តួចផ្តើម ដឹកនាំ​គៀងគរ​សប្បុរសជន​សាងសង់​៕ ទោះជា​យ៉ាងណា មកទល់ពេលនេះ សំណង់​រង្វង់​មូល​ឋាន​សួ​គ៌ ប៉ោយប៉ែត​នេះ មិនទាន់​ដឹងថា ត្រូវ​វាយចោល​ឬ​សាងសង់​បន្ត​នៅឡើយ​៕B/