ស្រវឹងជោកជាំបេី​ក​រថយន្ត​ទៅបុក​រះ​បង្គោល​ភ្លើង​ថ្ម​ និង​រថយន្ត​សឺ​រ៉ែន​ក្បែរ​របង​អធិការ​ខណ្ឌ​ឫស្សី​កែវ​

411
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹងជោកជាំ បេី​ក​រថយន្ត​ឡិច​ស៊ីស​LX470​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏រេ​ចង្កូតទៅបុករះ បង្គោល ភ្លើងថ្ម​ រួមទាំងរថយន្តសឺរ៉ែ​ន​របស់សមត្ថកិច្ចមួយគ្រឿងទៀតក្បែរ​របង​អធិការ​ខ​ណ្ឌ​ឬ​ស្សី​កែវ បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល កាលពី​វេលា ម៉ោង ២​និង​៣០​នាទី យប់ រំលងអធ្រាត្រឈានចូល​ថ្ងៃ ពុធ ទី ៤ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុច ខាងមុខ អធិការដ្ឋា​ន នគរបាលខណ្ឌឫស្សី​កែវ ស្ថិតតាមបណ្ដោយ ផ្លូវជាតិ​លេខ ៥ ក្នុង សង្កាត់ ច្រាំង​ចំ​រះ ទី ១ ខណ្ឌឫស្សី​កែវ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី កន្លែង​កេី​ត ហេតុ បាន ឲ្យ​ដឹងថា នៅ មុន ពេល កេី​ត​ហេតុ គេ​ឃេី​ញ រថយន្ត បង្ក​ខាង​លេី ម៉ាក ឡុ​ច​ស៉ី​ស LX470 ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA-6082 បេ​ី​កបរ​ដោយ​បុរស​ម្នាក់ ក្នុង ស្ថានភាព​ស្រវឹង ជោកជាំ តាម​បណ្ដោយ ផ្លូវ ជាតិ​លេខ ៥ ទិសដៅ ពី ត្បូង ទៅ ជេី​ង និង ក្នុង​ល្បឿ​យ៉ាង​លឿន ។ លុះ​មកដល់​ចំណុច កេី​ត ហេតុ ខាងលើ រថយន្ត បង្ក ក៏ បាន រេ​ចង្កូត​ទៅ ខាងស្តាំ ដៃ ជ្រុល ទៅ បុក រាន​ទេវតា ដែល នៅ ខាង មុខ ផ្ទះ ប្រជាពលរដ្ឋ បែក បាក់ រង​ការខូចខាត និង​បុក បង្គោល ភ្លើង ថ្ម​មួយ ដែល នៅ ក្បែរ នោះ​បណ្តាល ឲ្យ​ដាច់ ធ្លាក់ ប្រអប់ កុង​ទ័​រ ភ្លើង មួយ ប្រអប់ ចេញពី បង្គោល ។

​ប្រភព​ដដែល​បន្តថា រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៏​បន្ត​ទ​ក៏​បន្ត​ទៅបុក ពី ក្រោយ រថយន្ត សា​រ៉ែ​ន​មួយគ្រឿង​ទៀត​ម៉ាក ស្តា​រិច ពណ៌ សំបក ឪឡឹក ពាក់​ស្លាក​លេខ នគរបាល 2-3135 ដែល ជា រថយន្ត សម្រាប់ ដឹក អ្នក ទោស របស់ អធិការ ដ្ឋា​ន នគរបាល ខណ្ឌ ឬ​ស្សី​កែវ ដែល ឈប់​ចត ចោល នៅ ខាង មុខ អធិការ ដ្ឋា​ន នគរបាល ខណ្ឌ ឬ​ស្សី​កែវ ។ បណ្តោយ​ឲ្យ រថយន្ត សា​រ៉ែ​ន​របស់ សមត្ថកិច្ច ខ្ទាត ទៅ មុខ ចេញ ពី កន្លែង កើត ហេតុ ប្រមាណ ២០០​ម៉ែត្រ រួច ក៏ ទៅ បុក​ផ្ទុប និង​បង្គោល ភ្លើង ថ្ម​មួយ ដេី​ម ទៀត​ដែល នៅ លេី ចិញ្ចើម ផ្លូវ ម្ខាង ទៀត បង្ក ឲ្យ​រថយន្ត សា​រ៉ែ​ន របស់ សមត្ថកិច្ច រង​ការខូចខាត ក្រពឹត​ផ្នែក​ខាងមុខ និង​ខាង ក្រោយ យ៉ាង ដំណំ ។

​ដោយឡែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​និង​ចំហៀង​ផ្នែក​ខាងស្ដាំ​កៀប​ជាប់ និង របង អធិការ ដ្ឋា​ន នគរបាល ខណ្ឌ ឬ​ស្សី​កែវ ទៅ មុខ លែង រួច ។ ចំណែកឯ​អ្នក​បេី​កបរ​រថយន្ត​បង្ក ក៏ ត្រូវបាន សមត្ថកិច្ច ធ្វើការ ឃាត់ខ្លួន យក ទៅ សាកសួរ នៅ ក្នុង អធិការ ដ្ឋា​ន នគរបាល ខណ្ឌ ឬ​ស្សី​កែវ ភ្លាមៗ តែម្តង ដោយ​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​។​

​ក្រោយ ពេញ កើតហេតុ សមត្ថកិច្ច ជំនាញ ធ្វេី​ការ វាស់ វែង និង ស្ទូច យក រថយន្ត បង្ក រួម ទាំង អ្នក បេី​ក បរ ទៅ កាន់ ការិយាល័យ ចរាចរណ៍ ផ្លូវ គោក នៃ​ស្នង ការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ដេី​ម្បី រង់ចាំ ធ្វើការ ដោះស្រាយ និង ចាត់ការ​ទៅតាម នីតិវិធី ច្បាប់ ជា​បន្ត ទៀត នៅ ពេល ក្រោយ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម