ក្រុមការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ថ្នាក់ស្រុក និង​ខេត្ត ចុះ​ពិនិត្យ​ក្រុម​កុមារ​ងាយ​រងគ្រោះ នៅក្នុង​ទីតាំង​អាជីវកម្ម​ផលិត​ឡឥដ្ឋ​ចំនួន២​កន្លែង​ស្ថិតនៅ​ក្នុងស្រុក​ជីក្រែង

310
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ ក្រុមការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ថ្នាក់ស្រុក និង​ខេត្ត បាន​ចុះ​ពិនិត្យ​ក្រុម​កុមារ​ងាយ​រងគ្រោះ នៅក្នុង​ទីតាំង​អាជីវកម្ម​ផលិត​ឡឥដ្ឋ​ចំនួន២​កន្លែង​ស្ថិតនៅ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​។​

ការចុះពិនិត្យ​ក្រុម​កុមារ​ងាយ​រងគ្រោះ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅក្នុង​ទីតាំង​អាជីវកម្ម​ផលិត​ឡឥដ្ឋ​ចំនួន២​កន្លែង​ស្ថិតនៅ​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី លោក តាន់ ប៊ុន​ឆន អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ជីក្រែង និង លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្ត សៀមរាប ទទួលបន្ទុក ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពា​អ​និតិ​ជន ខេត្តសៀមរាប​។​

លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ដួង ថាវ​រី ស្នងការរង​នគរបាល​ខេត្ត សៀមរាប ទទួលបន្ទុក ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពា​អ​និតិ​ជន ខេត្តសៀមរាប បាន​បញ្ជាក់ថា ការចុះពិនិត្យ​ក្រុម​កុមារ​ងាយ​រងគ្រោះ នៅក្នុង​ទីតាំង​អាជីវកម្ម​ផលិត​ឡឥដ្ឋ​ចំនួន២​កន្លែង គឺ ស្ថិតនៅ​ក្នុងភូមិ​ស្វាយចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង និង ១​កន្លែង​ទៀត​ស្ថិតនៅ​ទីតាំង​ព្រៃ​ស្នឹ​ប ក្នុងភូមិ​ម្កាក់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង​។​

លោកស្រី​បាន​បន្តថា ជា​លទ្ធផល​ក្នុងនោះ​មាន​កុមារ​ងាយ​រងគ្រោះ​ចំនួន ៧​នាក់ ក្នុងនោះ​ប្រុស​ចំនួន​៣​នាក់ ហើយ​ត្រូវបាន​ឪពុកម្តាយ ស្នើ​សុំឲ្យ​ក្រុមការងារ​ចម្រុះ ជួយ​រក​មណ្ឌល​ស្នាក់នៅ​ដើម្បី​ឲ្យ​ក្រុម​កុមារ​ងាយ​រងគ្រោះ​ទាំង​នោះបាន​រៀនសូត្រ​ដូចជា​កុមារ​ដទៃទៀត និង​មាន​អនាគត​ល្អ​នាពេលខាងមុខ​៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម