អាងទឹក​មួយ​ទីតាំង​មានទឹក​ដល់​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅ​ស្រុក​អន្លង់វែង​

406
ចែករម្លែក

ដោយ:អូរ​ស្មាច់/​​ឧ​ត្ត​រ​មានជ័យ​ ៖ ​អាង​រក្សា​ប្រភពទឹក​មួយ​ទីតាំង មានទឹក​ដល់​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅ​ស្រុក​អន្លង់វែង ខណៈ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ផ្នែក​ខាងលើ​នៃ​ជួរ​ភ្នំ​ព្រំដែន​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ដែល​និង​កំពុង​ហូរ​ចុះមក​ផ្នែក​ខាងក្រោម​។​

លោក​ ញឺ​ន កួន ប្រធាន​មន្ទី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា អាង​រក្សា​ប្រភពទឹក​មួយ​ទី​តាំំ​ង​គឺ​អាងទឹក​តា​ម៉ុក​(​ស្រុក​អន្លង់វែង​)​នូវ​ថៃ្ង​ទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ ទឹក​មាន​កម្ពស់​៣,៥០​ម៉ែត្រ ដល់​កម្ពស់​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​ ឯ​អាងទឹក​ចំនួន​៦​ទីតាំង​ផ្សេងទៀត​​លើ​ភូមិសាស្ត្រ​ស្រុក​ក្រុង​បី ប្រភពទឹក​ចូលក្នុង​ផ្ទៃ​អាង​លើសពី​កម្រិត​រក្សាទុក​និង​កំពុង​បាន​បង្ហូ​ចេញ​តាម​ទ្វា​ទឹក​និង​ទំនប់​បង្ហៀ​ហើយ​ដែរ​។​

លោក​បន្តថា អាង​រក្សា​ប្រភពទឹក​ដែល​លើស​កម្រិត​ទឹក​រក្សាទុក​នោះ រួមមាន​អាងទឹក​0៥(​សូន្យ​ប្រាំ​)​អាងទឹក​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ​។​អាងទឹក​ទំនប់​លើ និង​អាងទឹក​ទំនប់​ថ្មី ស្រុក​អន្លង់វែង​។​អាងទឹក​ខ្ទំ​ុ​និង​អាងទឹក​ត្រពាំងវែង ក្រុង​សំរោង​។​ហើយ​អាង​ទាំងនេះ​មាន​កម្ពស់​ទឹក​ហក់​ឡើង​លើសពី​តម្រូវការ ក្រុមការងារ​បានសម្រេច​បើកទ្វារ​ទឹក​បញ្ចេញ​ក្នុង​គោលបំណង រុញ​ទឹក​ឲ្យ​បាន​លឿន​តាមរយៈ​អាងទឹក​ធំៗ​នៅ​ផ្នែក​ខាងក្រោម​គឺ​អាង​ស្តុក​ទឹកស្ទឹង​ស្រែង​ទី​២​និង​បន្ត​ទម្លាក់​មក​អាងទឹក​ស្ទឹង​ស្រែង​ទី​១​ដើម្បី​ចែកចាយ​បន្ត​។​

លោក​បញ្ជាក់ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​ប្រព័ន្ធធារាសាស្ត្រ​រក្សា​ប្រភពទឹក​តូចធំ​ចំនួន​៨១​ទីតាំង ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​ធំ​ចំនួន​៣​កន្លែង និង​ខ្នាត​មធ្យម​និង​តូច​ចំនួន​៧៨​កន្លែង​។​ខណៈ​ឆ្នាំំ​នេះ​អាកាសធាតុ​មានការ​ប្រែប្រួល ប្រព័ន្ធធារាសាស្ត្រ​ខ្នាត​តូចធំ​មួយចំនួន​នៅក្នុង​បណ្តា ស្រុក ក្រុង​នៃ​ខេត្ត​នេះ មកដល់ពេលនេះ ប្រភព​ទឹកបាន​ហូរ​ចូល​បណ្តើៗ​ដើម្បី​រក្សាទុក​ហើយ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម