សាលាក្រុងបាវិតៈ ក្រុងបាវិតកំពុងតែប្រែមុខមាត់ថ្មី

2397
ចែករម្លែក
  • 4
    Shares

ដោយៈ​ច្រាយចំណាន

ភ្នំពេញៈ នាយករដ្ឋបាលសាលាក្រុងបាវិត លោក ប៉ែន ភារ៉ុន ​បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៣ មីនា ថា បច្ចុប្បន្ន​ក្រុង​បាវិតមានសកម្មភាពរសរវើកឡើងវិញ ដោយចំនួនមនុស្ស​រស់នៅបានកើនដល់​ជាង៥០,០០០នាក់ ដែលធ្វើឲ្យសកម្មភាពក្នុង​វិស័យ​អចល​ទ្រព្យមានភាពពុះកញ្រ្ជោលខ្លាំង លើការពុះដីឡូត៍លក់ និងសកម្មភាពមួយចំនួនទៀត។ លោកបន្តថា សកម្មភាពនិងតម្លៃ​អចលនទ្រព្យចាប់ផ្តើមមានការប្រែប្រួល ហើយប៉ុន្តែតម្លៃមិនទាន់កើនឡើងខ្លាំង​នៅឡើយទេ។

លោកបន្តថា ទីក្រុងបាវិត​មានទំហំផ្ទៃដី​ ២០៦,៦៩គីឡូម៉ែត្រការ៉េ និងមាន​​តំបន់សេដ្ឋកិច្ចពិសេស​ចំនួន៥ ហើយកំពុងតែ​មាន​រោងចក្រ​ចំនួន៥៦ដំណើរការ មានសណ្ឋាគារ និងកាស៊ីណូចំនួន១២ និងមួយកន្លែងទៀតកំពុងសាងសង់។

លោក ប៉ែន ភារុន បានបន្តថា “បច្ចុប្បន្នការវិនិយោគកើនឡើងក្នុងទីក្រុងនេះ​ទាំងសកម្មភាពពាណិជ្ជកម្ម រោងចក្រសហគ្រាស និងវិស័យអចលនទ្រព្យ”។

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ