ជំនន់​ទឹកភ្លៀង​គំរាមកំហែង​ផ្លូវជាតិ​លេខ​៤ ​សាជាថ្មី​នៅ​ថ្ងៃនេះ​

499
ចែករម្លែក
ជំនន់​ទឹកភ្លៀង​គំរាមកំហែង​ផ្លូវជាតិ​លេខ​៤​សារជាថ្មី​នៅ​ថ្ងៃនេះ​(រូបអ.ហ៤០២)

​ដោ​យៈ​វ​ណ្ណះ​/​ព្រះ​សីហ​នុៈស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​គំរាមកំហែង​ផ្លូវជាតិ​លេខ​៤ សាជាថ្មី​ម្តងទៀត​ហើយនា​រដូវវស្សា​ឆ្នាំនេះ​។​គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី៤ខែកញ្ញានេះទឹកនៅចំណុចស្ពានស្ទឹងសំរោងបានឡើងដល់កម្រិត៥,៨០ម៉ែត្រ។

រដ្ឋបាល​ស្រុក​កំពង់​សិលាបាន​ឲ្យ​ដឹងថា គិតមកទល់ម៉ោង ៩​ព្រឹកថ្ងៃ ទី៤ ខែ កញ្ញា ស្ថានភាពជំនន់​ទឹកភ្លៀង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ កម្ពស់​ទឹក នៅ​ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ លេខ១១៥-១១៦ ក្នុង ភូមិសាស្ត្រភូមិស្ទឹងសំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សិលាកំពុង​ហក់​ឡើងដល់​កម្ពស់ ៥,៥០ ម៉ែត្រ ពី​បាត​ស្ទឹង។ រីឯ​ធាតុអាកាស​កំពុងមាន​ភ្លៀងខ្លាំង​។​

ដោយឡែក គិតមកដល់ម៉ោង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ត្រង់គីឡូម៉ែត្រលេខ ១១៥-១១៦ ផ្លូវជាតិលេខ ៤ ទឹកបានកើនឡើងកម្ពស់ដល់ ៥,៨០ ម៉ែត្រ គិតពីបាតស្ពានធ្វើឲ្យទឹកបានហូរកាត់ផ្លូវប្រវែង ៦០ ម៉ែត្រ ត្រង់កន្លែងទំនាប។ប៉ុន្តែ ចរាចរនៅដំណើរការធម្មតា នៅស្រុកកំពង់សិលា ។ទន្ទឹមនោះមេឃក៏កំពុងភ្លៀងជាបន្តបន្ទាប់ ៕សរន/Ha

ស្ពានស្ទឹងសំរោងព្រឹកនេះ(រូបអ.ហ៤០២)

ទីតាំងផ្សាយពាណិជ្ជកម្ម