ទូរទស្សន៍ 8K OLED ទំហំ ៨៨ អ៊ី​ញ​របស់ LG អា​ចរក​ទិញ​បាន​នៅ​សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី លក់​ក្នុងតម្លៃ ៤២.០០០ ដុល្លារ​ក្នុង​មួយគ្រឿង​

476
ចែករម្លែក

​ទូរទស្សន៍ 8K OLED ដ៏​ធំ​សម្បើម​របស់​ក្រុមហ៊ុន LG ឥឡូវនេះ​កំពុង​ដាក់លក់​លើ​ទីផ្សារ​ទូទាំង​ពិភពលោក បន្ទាប់ពី​ការដាក់​លក់​ដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​កាលពីដើម​ឆ្នាំនេះ​។​

​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​កូរ៉េ​នេះ​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​៣​កញ្ញា​ថា ខ្លួន​បានចាប់ផ្តើម​ដាក់លក់​ទូរទស្សន៍​ម៉ូ​ដែល 8K ចំនួន ២ ប្រភេទ គឺ OLED និង NanoCell នៅ​សហរដ្ឋ​អាម៉េរិក ចក្រភព​អង់គ្លេស អូស្ត្រាលី និង​អាល្លឺម៉ង់​។​

​នេះ​រួមបញ្ចូល​ទាំង​ម៉ូ​ដែល OLED ទំហំ ៨៨ អ៊ី​ញ ដែល​នឹង​លក់​ក្នុងតម្លៃ ៤២.០០០ ដុល្លារ​។​

​ក្រុមហ៊ុន LG បានបង្ហាញ​ជា​លើកដំបូង​នូវ​ទូរទស្សន៍ 8K កាលពីដើម​ឆ្នាំនេះ​នៅឯ​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក (CES) នៅ​ទីក្រុង​ឡាស​វេ​ហ្គាស កន្លែង​ដែល​វា​បានទទួល​ការគាំទ្រ​ដ៏​អស្ចារ្យ​។​

​នៅឯ​ពិព័រណ៍ CES ២០១៩ ទូរទស្សន៍ 8K គឺជា​និន្នាការ​មួយ​ក្នុងចំណោម​និន្នាការ​ធំ​បំផុត​ដែល​ត្រូវបាន​បង្ហាញ​ដោយ​ក្រុម​អ្នក​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ជាមួយ​ក្រុមហ៊ុន LG, Samsung និង Sony បាន​សម្រុក​មក​ប្រជែង​គ្នា​បង្ហាញ​ផលិតផល​ថ្មីៗ​។​

​ទូរទស្សន៍ OLED88Z9P របស់ LG ឥឡូវនេះ​គឺជា​ទូរទស្សន៍ OLED ដ៏​ធំ​បំផុត​និង​មាន​គុណភាព​រូបភាព​ខ្ពស់បំផុត​នៅលើ​ទីផ្សារ​។ នេះ​យោងតាម​វេ​ប​សាយ​បច្ចេកវិជ្ជា CNET៕ ដោយ ៖ កញ្ញាដាលីស

ទូរទស្សន៍ 8K របស់ LG ចាប់ផ្តើម​ដាក់លក់​លើ​ទីផ្សារ​ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម