នៅ​ខេត្តព្រះវិហារ​ភ្លៀង​បន្ត​ធ្លាក់​បង្ក​ជា​ទឹកជំនន់​លិច​ស្រុក​ចំនួន​បី​ក្មេង​តូច​ម្នាក់​បាត់​ខ្លួន​

507
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រព័ន្ធ​សម្ពាធ​ទាប​និង​ឥទ្ធិពល​ព្យុះ​ទី​១៤​កា​ហ្ស៊ី​គី​កំពុង​ជះឥទ្ធិពល​នៅ​ប្រទេស​កម្ពុជា​ដែលនាំឱ្យ​តំបន់​ជាច្រើន​ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បង្កឱ្យមាន​ទឹកជំនន់​កើតឡើង​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ហេ​ដ្ឋា​រចនាសម្ព័ន​ជាច្រើន​។​

​​នៅ​ខេត្តព្រះវិហារភ្លៀង​កំពុង​បន្ត​ធ្លាក់​បង្ក​ជា​ទឹកជំនន់​លិច​ស្រុក​ចំនួន​បី​គឺ​ស្រុក​ជាំ​ក្សាន្ត​,​ស្រុក​ឆែប​,​និង​ស្រុក​គូលែន​,​ដោយ​បណ្តាលឱ្យ​ក្មេង​អាយុ​ពីរ​ឆ្នាំ​ម្នាក់​បាត់​ខ្លួន​ក្នុង​ស្ថាន​ទឹកជំនន់​ខ្លាំង​រក​មិនឃើញ​នៅឡើយ​។​​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឩ​តុ​និយម​ខេត្តព្រះវិហារ​បានឱ្យ​អ្នក​សា​ព័ត៌មាន​ង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​សម្រាប់​កម្ពស់​ទឹក​នៅ​ស្ថា​នី​យ៏​ស្ទឹងសែន​មាន​កម្ពស់​១០.៥៨​ម​។​ដោយឡែក​ភ្លៀង​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ដូចជា​ស្រុក​ឆែប​មានកំ​រិ​ទឹកភ្លៀង​៩០​ម​.​ម​។​

​នៅ​ស្រុក​ជាំ​ក្សាន្ត​ភ្លៀង​មាន​កំរិត​១៦.៤​ម​ម​ដែល​កក្តា​ទាំងនេះហើយ​ទើប​ធ្វើឱ្យ​ស្រុក​ទាំង​៣​នេះ​មាន​ជំនន់​ទឹកភ្លៀង​បង្ក​ប៉ះពាល់​ផលដំណាំ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​និង​ធ្វើឱ្យប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវ​ថ្ល​ល់​សាលារៀន​និង​មន្ទីរពេទ្យ​ជាច្រើន​កន្លែង​ទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​ស្រុក​ជាំ​ក្សាន្ត​បើតាម​ការ​ឱ្យដឹងពី​លោក​ជា​គឹម​សេង​អភិបាលស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​គ្រោះធម្មជាតិ​ទឹកជំនន់​នេះ​គឺ​បាន​ឆក់យក​ជីវិត​កុមារា​ម្នាក់​ដែលមាន​ឈ្មោះ​គង់​រតនៈ​កាន់​តា​ភេទ​ប្រុស​អាយុ​២​ឆ្នាំ​។​ម្តាយ​កុមារា​រងគ្រោះ​រស់នៅ​ភូមិ​តេ​ជោ​បុស​ស្បូវ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​អភិបាលស្រុក​ជាំ​ក្សាន្ត​បានបញ្ជាក់​ទៀតថា​ហេតុដែល​បង្ក​ឱ្យ​កុមារា​រងគ្រោះ​រសាត់​បាត់​ទៅតាម​ទឹក​នោះ​មុន​កើតហេតុ​គេ​បានឃើញ​ឪពុក​ជិះ​ម៉ូតូឌុប​ម្តាយ​រួម​នឹង​កុមារា​រងគ្រោះ​ឆ្លងកាត់​ទំនប់​បង្ហៀ​ទឹក​តេ​ជោ​បុស​ស្បូវ​។​លុះ​មកដល់​ចំណុចកើតហេតុ​ឪពុក​ក៏​បំណង​ជិះ​ម៉ូតូ​ឆ្លង​ទឹក​។​តែ​អ​កុស​ល្យ​ទឹកបាន​ហូរ​បោក​ទាំង​កំរោល​ធ្វើឱ្យ​ឪពុកម្តាយ​នឹង​កូន​រសាត់​ទៅតាម​កម្លាំង​ទឹកតែ​ម្តង​។​

​តាម​ការបញ្ជាក់​ពី​កន្លែងកើតហេតុ​ស្ត្រី​ដែលជា​ម្តាយ​កុមារ​រងគ្រោះ​គាត់​ខំ​អោប​កូន​គាត់​ដោយ​មិនឱ្យ​របូត​ចេញ​២​ដៃ​របស់គាត់​នោះទេ​។​តែដោយសារ​កុំ​កម្លាំង​ទឹក​ខ្លាំងពេក​បាន​បោក​ខ្លួន​គាត់​ខ្ទប់​ទៅនឹង​ថ្ម​នោះ​ទើប​ធ្វើឱ្យ​គាត់​សន្លប់​បាត់ស្មារតី​របូត​កូន​របស់គាត់​ចេញ​២​ដៃ​គាត់​ទៅតាម​ទឹក​ហូរ​។​

ហេតុ​ការ​ណ៏​គួរឱ្យ​សោកសង្រេង​នេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នោះ​។​បច្ចុប្បន្ន​សាកសព​កុមារ​រងគ្រោះ​រួមទាំង​ម៉ូតូ​របស់​ឪពុក​ក្មេងរងគ្រោះ​ខាងលើនេះ​មិនទាន់​រកឃើញ​នៅឡើយ​នោះទេ​៕S/