ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​បញ្ជូនទៅ​អាវុធហត្ថ​ខេត្ត​

334
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​រួម​និង​វត្ថុតាង​ចំនួន​១៣​កញ្ចប់​នៅក្នុង​ភូមិ​ពាក់​ស្បែក​ឃុំ​រំដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​អនុសេនីយ៍ឯក​ជុន​បូរ៉ា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​លោក​បានឱ្យដឹងថា​ការចុះ​បង្ក្រាប​ជា​លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទី​១​ឈ្មោះ ធឿន រិទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ ឃុំ​.​ខាងលើ​។​ទី​២​ឈ្មោះ រឿន ចិន្តា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​សង្កែ​ខាងលិច ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​កម្លាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់​តូច​ស្មើនឹង​៥,៧៣​ទូ​ស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​គ្រឿង​ដាវ​ចំនួន​០២​ព្រមទាំង​សំភារៈ​ជក់​និង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​ចំពោះ​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម