រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​ផ្ទុកទំនិញ​ត្រៀម​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រករបៀង​

499
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀង​៖​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ជាច្រើន​គ្រឿង​ដែលមាន​ផ្ទុកទំនិញ​ពេញ​ទ្រុង​គ្រប​ប៉ាតង់​ជិត​កំពុង​ត្រៀម​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ជាប់​សាលាក្រុង​បាវិត​(​ដែល​ខាង​វៀតណាម​គេ​ហៅថា​ច្រក​កេ​មែ័​រ​។​ច្រក​នេះ​ខាងមុខ​ឆៀង​ខាងជើង​សាលាក្រុង​បាវិត​)​ស្ថិតក្នុង​ភូមិ​តា​បិ​ប​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​មហាជន​ដាក់​ការសង្ស័យថា​មាន​បង្កប់​ទំនិញ​ខុសច្បាប់​។​

​រថយន្ត​ធុន​យក្ស​៨​គ្រឿង​នេះ​បម្រុង​ឆ្លងដែន​តាំងពី​ល្ងាច​ថ្ងៃទី​២​កញ្ញា​២០១៩​ដោយ​ចត​នៅជាប់​ទីស្នាក់ការ​ប៉ុស្តិ៍​ព្រំដែន​ច្រករបៀង​នេះ​តែម្តង​។​ទាក់ទិន​ករណីនេះ​ដែរ​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​សួរ​ទៅ​មន្ត្រី​យោធា​ដែល​ប្រចាំការ​នៅ​ច្រករបៀង​សាលាក្រុង​នោះដែរ​ក៏ប៉ុន្តែ​មន្ត្រី​រូបនោះ​ប្រាប់ថា​រូបគេ​មិនអាច​ឆ្លើយ​បានទេ​ព្រោះ​:​មេ​មិន​នៅ ចាំ​សួរ​មេ​គេ​ទៅ​!

​មន្ត្រី​យោធា​រូបនោះ​គ្រាន់តែ​ប្រាប់​រថយន្ត​៨​គ្រឿង​នេះ​សុំ​ដឹកទំនិញ​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម​ហើយ​ភាគី​វៀតណាម​មិនទាន់​អនុញ្ញាត​ទើប​រង់ចាំ​អ្នករត់​ការដោះស្រាយ​និង​បានបញ្ជាក់​ទៀតថា​រថយន្ត​៨​គ្រឿង​នេះ​មក​ចត​នៅ​ច្រកទ្វារ​នៃ​ច្រករបៀង​នេះ​២​យប់​២​ថ្ងៃ​មកហើយ​ភាគី​វៀតណាម​មិនទាន់​ឱ្យចូល​។​

ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​និយាយថា គេ​មិនដឹង​ច្បាស់​ទេ​គ្រាន់តែ​ឮ​ម្ចាស់​ឡាន​ប្រាប់ថា ដឹក​កម្ទេច​កំណាត់​រោងចក្រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​៣​កញ្ញា ២០១៩​។​មហាជន​បាន​បង្ហើប​ឱ្យដឹងថា​រថយន្ត​ធុន​យក្ស​យី​ឌុប​ទាំងនេះ​បាន​ដឹកទំនិញ​ច្រើន​កម្ពស់​កប់​ពពក​បាន​បំផ្លាញ​ផ្លូវ​ខូច​អស់​ក្នុង​មួយថ្ងៃៗ​ចាប់ពី​១០​ទៅ​១៥​គ្រឿង​។​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​គ្មាន​ឈ្មោះ​មួយ​នេះ​សូម​អស់លោក​ជាម​ន្ត្រី​ជំនាញ​លោក​មើល​ផង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម