ក្លិប ជូ​វេន​ទុ​ស ពិចារណា​លទ្ធភាព​ផ្ទេរ​ខ្សែប្រយុទ្ធ វី​ល​លៀន

441
ចែករម្លែក

ក្លិប ជូ​វេន​ទុ​ស​(Juventus) មាន​គម្រោង​ផ្ទេរ​ខ្សែបម្រើ វី​ល​លៀន (Willian) របស់​ក្លិប ឆេ​ល​ស៊ីក្នុង​ការព្យាយាម​ថ្មី​បំផុត ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​ឆ្នើម​រូបនេះ​។​
​ ​
កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​៣១​ឆ្នាំ​រូបនេះ នឹង​ចប់​កិច្ចសន្យា​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge នៅ​រដូវក្តៅ​នេះ ស្របពេល​ការពិភាក្សា​ជុំវិញ​ការបន្ត​កិច្ចសន្យា​ថ្មី មិនទាន់មាន​ផ្លែផ្កា​។​
​ ​
រឿងនេះ​បានធ្វើ​ឲ្យ​ក្លឹប​ជើងឯក​នៅ​ក្របខ័ណ្ឌ Serie A នេះ​ចង់បាន​កីឡាករ​ឆ្នើម​ម្នាក់ ទៀត​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​។​
​ ​
ក្លឹប​នេះ​បាន​នាំយក​កីឡាករ​មួយចំនួន​ដោយ​ឥត​តម្លៃ​ផ្ទេរ​ដូចជា អេ​ម​រ៉េ ឃែ​ន អេ​ឌ្រា​ន រ៉ា​ប៊ី​យ៉ូ​ត និង អ៊ែ​រិ​ន រ៉ា​ម​ស៊ី រួចហើយ​កាលពីពេល​ថ្មីៗ​នេះ​។​
​ ​
​ខ្សែការពារ ថូ​ម៉ាស មូ​នី​ញ៉េ (Thomas Meunier) របស់​ក្លិប PSG ក៏​ស្ថិតក្នុង​ឆ្នាំ​ចុង ក្រោយ​នៃ​កិច្ចសន្យា​របស់ខ្លួន ហើយ​ក្លាយជា​ជម្រើស​របស់​ក្លិប Juventus ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម