ផ្ទុះ​ឆេះ​រោងចក្រ​ផលិត​ផាវ​កាំជ្រួច​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​២២​នាក់​

467
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា ការផ្ទុះ​ដ៏​ខ្លាំង​នៅ​រោងចក្រ​ផលិត​ផាវ កាំជ្រួច​ផ្កា​មួយ​នៅ​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ​ទី​៤​កញ្ញា​បាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​២២​នាក់​និង​បណ្តាល​ឱ្យ​អគារ​​រោងចក្រ​នោះ​ឆេះ​និង​ដួលរលំ​។​

​ក្រុម​មន្ត្រីប៉ូលិស បាន​និយាយថា​មនុស្ស​១៥ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការ​បំផ្ទុះ​នៅ​ទីក្រុង​Batala នៅ​រដ្ឋ Punjab ចម្ងាយ​ប្រហែល ៤៦០ គីឡូម៉ែត្រ​ភាគ​ខាង​​ជើង​នៃ​ទីក្រុង​ញូវដែល្លី ។​

​ក្រុម​មន្ត្រីប៉ូលិស បាន​និយាយថា ក្រុម​អ្នក​សង្គ្រោះបាន​ទៅ​ដល់​នៅ​កន្លែង​កើតហេតុ​នេះ​ហើយ​មូលហេតុ​នៃ​ការផ្ទុះ​នេះ កំពុង​ត្រូវបាន​ធ្វើ​ការស៊ើបអង្កេត​។

​លោក​បាន​និយាយថា អគារ​នោះ​បាន​ឆាបឆេះ​បន្ទាប់ពី​ការផ្ទុះ​ដ៏​ខ្លាំង​នេះ ហើយ​វា​បាន​បាក់​ដួលរលំ​៕​ដោយ​៖​សុខា​/sn

សកម្មភាព​ជួយសង្គ្រោះ​នៅ​កន្លែង​ផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច​ផ្កា​នៅ​ទីក្រុង Batala ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម