ក្នុងស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្ក​ផលប៉ះពាល់​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ​

416
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ ​តាម​ការបញ្ជាក់​ពី​អធិការនគរបាល​ស្រុក​ឆែប ​លោក​ឈួ​រ​ ម៉ា​ឌី​ បានឱ្យដឹងថា​ ក្នុងស្ថានភាព​ជំនន់​ទឹកភ្លៀង​បង្ក​ផលប៉ះពាល់​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ​។​គិត​មកដល់​រសៀល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​ទឹកជំនន់​បាន​ហូរ​កាត់​ផ្លូវ​ចំនួន​២​ខ្សែ​។​គឺ​ផ្លូវលំ​មួយ​ខ្សែ​បណ្តាលឱ្យ​ខូចខាត​ដោយ​ហូរ​ច្រោះ​ចំនួន​៣០០​ម៉ែត្រ​។​

​លោក​ឈួ​រ​ម៉ា​ឌី​បាន​បន្តថា ​ផ្លូវ​ទី​២ ​ផ្លូវ​មូលនិធិ​ឃុំ​ឆ្នាំ​២០១៥ ​ខូចខាត​ដោយ​ហូរ​ច្រោះ​ចំនួន​៣០​ម៉ែត្រ។​ក្នុងនោះ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ​លិច​ដំណាំ​ស្រូវ​ចំនួន​៤៦២​ហិកតា ​ស្មើ​នឹង​១៨៥​គ្រួសារ​។​ភ្លៀង​ប៉ុន្មាន​ថ្ងៃ​រហូតមកដល់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​ បាន​បណ្តាលឱ្យមាន​ជំនន់​លិច​ភូមិ​និង​ផ្លូវ​ដោយ​អន្លើៗ​នៅក្នុង​ឃុំ​មួយចំនួន​របស់​ស្រុក​ឆែប​។​ដូចជា​ឃុំ​ឆែប​១​ លិច​ផ្ទះ​ដែល​នៅតាម​មាត់​អូរ​ស្ពាន​ឆ្លងទៅ​ស្រុក​ជ័យ​សែន​ឃុំ​ម្លូរ​ព្រៃ​១+២​។​លិច​ស្រែ​មួយចំនួន​និង​ប៉ុស្តិ៍​ម្លូរ​ព្រៃ​១​ក៏​រង​ការ​លិច​។​

​ឃុំ​ឆែប​ពីរ​លិច​ផ្លូវ​ទៅ​កំពង់​ស្រឡៅ​ត្រង់ចំណុច​ខាងកើត​ភូមិ​ដង​ផ្លិត​និង​កន្លែង​កែង​ចូលទៅ​ភូមិ​ណា​រ៉ុង​។​ស្រែ​ដែល​នៅតាម​ផ្លូវ​មួយចំនួន​ឃុំ​កំពង់​ស្រឡៅ​១+២​គឺ​លិច​។​ផ្លូវ​ក្រវាត់ព្រំដែន​ត្រង់ចំណុច​ភូមិ​កំពង់​ពោធិ៍​កំពង់​ជ្រៃ​កំពង់អំពិល​។

នៅព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩នេះតាមការឱ្យដឹងពីលោកចាបកុយប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រះវិហារបានបញ្ជាក់ថានៅថ្ងៃនេះទឹកមានកម្ពស់១១,៣០ដែលកម្រិតខ្ពស់ត្រូវមានការប្រុងប្រយ័ត្ន​៕S/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ