នៅ​ថៃ​ឥឡូវ​សិស្ស​និស្សិត​ស្លៀកពាក់​ខ្លី​អាច​ចាត់ទុកជា​បទល្មើស​

1920
ចែករម្លែក

​ការ​ស្លៀកសំពត់​ខ្លី​ឬ​ពាក់អាវ​រឹប​រាង​នៅតាម​សាលារៀន​ក្នុងប្រទេស​ថៃ​ឥឡូវ​ប្រហែលជា​ចាត់ទុកថា​បទល្មើស​។​

​ការធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ច្បាប់​ការពារ​កុមារ​របស់​ប្រទេស​ថៃ​ឆ្នាំ ២០០៣ ដែល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន (៣០ សីហា​) បាន​បញ្ជាក់ថា​ឯកសណ្ឋាន​សាលា​គួរតែ​ត្រូវបាន​ស្លៀកពាក់​មាន​របៀបរៀបរយ​។ ការ​ស្លៀកពាក់​សិច​ស៊ី​គឺ​ត្រូវ​ហាមឃាត់​។​

​វេ​ប​សាយ​សារព័ត៌មាន Thai Examiner.com បាន​រាយការណ៍​ថា ការធ្វើ​បច្ចុប្បន្នភាព​ច្បាប់​នេះ​គឺមាន​គោលបំណង​ទប់ស្កាត់​និន្នាការ​នៃ​ការ​ស្លៀកពាក់​ខ្លី​និង​សិច​ស៊ីក្នុង​ចំណោម​សិស្សស្រី​។​

​ទោះយ៉ាងណា មិនមាន​គោលការណ៍​ណែនាំ​អំពី​អ្វីដែល​កំណត់ថា​ជា​សម្លៀកបំពាក់ “​សិច​ស៊ី​” នោះទេ​។​

​តាមច្បាប់​នេះ ឪពុកម្តាយ​ឬ​អាណាព្យាបាល​របស់​សិស្ស​និស្សិត​ណា ដែល​បំពាន​បទ​ប្បញ្ញត្តិ​នេះ​អាច​នឹងត្រូវ​ផាកពិន័យ​រហូតដល់ ៣០.០០០ បាត និង​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ផងដែរ​។​

​នេះ​គឺជា​ការធ្វើ​បច្ចុប្បន្នភាព​លើកដំបូង​ចំពោះ​ច្បាប់​នេះ​ចាប់តាំងពី​ឆ្នាំ ២០០៥​។ អ្វីដែលហួសចិត្ត គឺ​ក្រសួង​អប់រំ​បាន​និយាយថា​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​គឺ​សមស្រប​នឹង​យុគសម័យ​ថ្មី​និង​សង្គម​ទំនើប​។​

​វិធានការ​របស់​ក្រសួង​អប់រំ​ថៃ​ក្នុងការ​បង្កើន​បទបញ្ជា​លើ​ឯកសណ្ឋាន​សាលា​បាន​កើតឡើង​ស្រប​ពេលដែល​ប្រទេស​ដទៃទៀត​កំពុង​អនុញ្ញាតឱ្យ​សិស្ស​និស្សិត​មាន​សេរីភាព​និង​ស្វ័យភាព​ច្រើនជាង​មុន​លើ​ការ​ស្លៀកពាក់​៕ ដោយ៖ កញ្ញាដាលីស

សិស្សស្រី​នៅ​ថៃ​ដែល​ស្លៀកពាក់​សិច​ស៊ី​អាច​ចាត់ទុកជា​បទល្មើស

ទីតាំងផ្សាយពាណិជ្ជកម្ម