អនុគណៈកម្មការ​និ​មួយៗ​ត្រូវ​ប្រញាប់​អនុវត្ត​ផែនការ​ដើម្បី​ជោគជ័យ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​

356
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ គ្រប់​បណ្តា​ក្រុមហ៊ុន​ដែល​នឹងចូលរួម​ឧបត្ថម្ភ​គាំទ្រ​មិនមែនជា​អ្នកគ្រប់គ្រង ឬ​ជា​ម្ចាស់​ពិធីបុណ្យ​សមុទ្រ​ទេ​។​អនុគណៈកម្មការ​និ​មួយៗ​ត្រូវ​លើក​គម្រោង​លម្អិត​និង​ប្រញាប់ប្រញាល់​ដាក់​ផែនការ​អនុត្ត​យ៉ាង​ម៉ឺងម៉ាត់​ដើម្បីឱ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ​ទទួលជោគជ័យ​។​

​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ និង​អនុគណៈកម្មការ​ខេត្ត​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​២ កាលពី​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ពិតណាស់​ការចូលរួម​ឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​នានា​សម្រាប់​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​សមុទ្រ​នាពេលខាងមុខ​ជា​រឿង​ចាំបាច់​ដែល​រដ្ឋបាលខេត្ត​មិនអាច​ខ្វះ​បាន​។

​ប៉ុន្តែ​បណ្តា​សប្បុរសជន​ឬ​ក្រុមហ៊ុន​ទាំងនេះ​មិនមែនជា​អ្នក​នាំឱ្យ​ពិធី​ដ៏​សំខាន់​នោះ​សម្រេច​តាម​ការគ្រោងទុក​ទេ​។​និយាយ​រួម​កត្តា​ដែល​ទទួលជោគជ័យ​បាន​អាស្រ័យ​លើ​ការលើក​គម្រោង​ផែនការ​លម្អិត​និង​ប្រញាប់ប្រញាល់​ដឹកនាំ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​របស់​អនុគណៈកម្មការ​ទាំង​ប្រាំមួយ​ដោយ​មិនអាច​ពន្យា​ពេល​បានឡើយ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវខិតខំ​ធ្វើឱ្យ​ព្រឹត្តិការណ៍​នៃ​ពិធីបុណ្យ​មួយ​នេះ​កាន់តែ​ល្អប្រសើ និង​មានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ប្រិយមិត្ត​ជា​ទេសចរ​ជាតិ អន្តរជាតិ​ដែល​នឹង​មក​ចូលមក​កម្សាន្ត​បាន​ច្រើន​កុះករ​ស្របតាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។ ដើម្បី​ទទួលបាន​នូវ​ការជឿទុកចិត្ត​ជា​ចម្បង​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​អនុគណៈកម្មការ​ក្នុង​ផ្នែក​ការពារ​សន្តិសុខ​សុវត្ថិភាព​ផ្នែក​សេវាកម្ម​ស្នាក់នៅ​និង​ម្ហូបអាហារ​…​ជាដើម​ត្រូវ​គិតគូរ​ជា​អាទិភាព​ចំពោះ​ភារកិច្ច​របស់ខ្លួន​។​

​សូមបញ្ជាក់ថា អនុគណៈកម្មការ​ទាំង​៦​សម្រាប់​ដំណើរការ​ក្នុង​ពិធីបុណ្យ​សមុទ្រ រួមមាន ១. អនុគណៈកម្មការ​ពិព័រណ៍​សិល្បៈ​និង​កីឡា​ផ្សេងៗ​។​២.​អនុគណៈកម្មការ​រៀប​ចំ​មហោស្រព​ម្ហូបអាហារ​ភេសជ្ជៈ​និង​អនាម័យ​បរិស្ថាន​។​៣.​អនុគណៈកម្មការ​រៀប​ចំ​ទីតាំង​ប្រារព្ធ​ពិធី​និង​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​។ ៤.​អនុគណៈកម្មការ​សន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សង្គ្រោះបន្ទាន់ ។ ៥. អនុគណៈកម្មការ​ខ្លឹមសារ ពិធី ការ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​។ ៦. អនុគណៈកម្មការ​ផ្គត់ផ្គង់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម