ផ្លូវជាតិ​លេខ​៤ បើក​ឲ្យ​ដំណើរការ​ចរាចរណ៍ជាធម្មតា​វិញ​ហើយ​ បន្ទាប់ពី​បិទ​មិន​ឲ្យ​ឆ្លងកាត់រយៈពេល​១​យប់​ថ្ងៃទី​៤​កញ្ញា​

360
ចែករម្លែក

ដោ​យ:វ​ណ្ណ: ខេត្ត​ព្រះ​សីហ​នុ: ស្ថានភាព​គ្រោះ​ជំនន់​ទឹកភ្លៀងតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិសាស្ត្រឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សិលា ខេត្ត​ព្រះសីហនុ ត្រង់ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះគីឡូម៉ែត្រ លេខ 115-116 បានថមថយ​វិញ​ហើយ ហើយអាជ្ញាធរដែនដីបាន​បើក​ឲ្យ​ដំណើរការ​ចរាចរណ៍ជាធម្មតា​វិញ​ហើយនៅ​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ចាប់តាំងពីល្ងាច​ថ្ងៃទី​៤​ខែកញ្ញា​មកដល់​ព្រឹក​ថ្ងៃទី​៥​ខែកញ្ញា​នេះ ព្រោះ​ខ​ណៈនោះជំនន់​ទឹកភ្លៀងបន្ត​ហក់​ឡើង​ខ្ពស់ រីឯ​ភ្លៀងក៏​បន្ត​ធ្លាក់​មិន​ឈប់​ផងដែរ ។

​មន្ត្រី​អាជ្ញាធរ​ថ្លែងថា កម្ពស់ទឹកបាន​ឡើង​លិច​ស្ពាន​ស្ទឹង​សំរោង ដែល​ហូរ​កាត់​ពីលើ​ផ្លូវជាតិលេខ​៤ ច្រើន​រយ​ម៉ែត្រ កាលពី​ល្ងាចមិញបាន​ស្រក​ចុះ​វិញ​ជា​បណ្តើរៗ​ហើយរថយន្ត​ធំ តូច​អាចធ្វើ​ចរាចរណ៍​ឆ្លងកាត់​បានជា​ធម្មតា ស្រប​ពេលដែល​ធាតុអាកាសល្អប្រសើរ​វិញ​។

​មន្ត្រី​អាជ្ញាធរ​ថ្លែងបន្ត​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង នៅមាន​ភ្លៀងរលឹមនៅឡើយ ខ​ណៈខេត្ត​មួយចំនួនធំ ក្នុងប្រទេស​កម្ពុជា បានទទួលពន្លឺ​ថ្ងៃ ស្រស់ស្រាយល្អ​ជាង​កាលពី​ម្សិល​មិញ ។​

​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ ក៏​សូម​អំពាវនាវឲ្យអ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដែលមាន​គោលបំណង​ឆ្ពោះទៅកាន់​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង មកដល់​ចំណុច​ខាងលើ មេត្តាមានការ​ប្រុង​ប្រ​យ័ត្នខ្ពស់​ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់ទៀត ពិត​ជាមាន​បញ្ហាបិទ​ចរាចរណ៍​បណ្តោះអាសន្ន​ទៀតហើយ​។​

​ចំពោះមុខ​ស្ថានភាព​បែបនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់សិលា បានដាក់​បន្ថែម​កម្លាំង​ប្រចាំការ​ត្រួតពិនិត្យ រក្សា​សុវត្ថិភាព​ទូទៅ​និង​សម្រួល​ការងារ​ផ្សេងៗ​ជូន​ពលរដ្ឋ​និង​អ្នកដំណើរ​នៅ​ចំណុច​នោះ រហូតដល់​ទឹក​ស្រក​ល្អប្រសើ​រ​ដូចដើម​ឡើងវិញ ៕​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម