ប្រធានាធិបតី​ហ្វីលីពីន​មិន​ព្រម​បិទ​ល្បែង​អន​ឡាញ​

4462
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ធឺ​តេ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៤​កញ្ញា​ថា នៅពេលដែល​លោក​មិនមែន​ជា​អ្នកគាំទ្រ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡា​ញ​(​អ៊ី​ន​ធឺ​ណែ​ត​)​នោះ លោក​មិន​មាន​ឆន្ទៈ​ក្នុង​ការហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​នេះ ទៅ​តាម​អ្វី​ដូច​ដែល​ចិន​បាន​អំពាវនាវ​នោះទេ ដោយសារ​តែ​វា​ដែល​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។

​លោក រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែត ដែល​បាន​គាំទ្រ​ចំណាត់ការ​គ្រប់គ្រង​ការ​ល្បែងស៊ីសង់​ហ្វីលីពីន​នៅ​ចុងឆ្នាំ ២០១៦ ដើម្បី​ផ្តល់​សិទ្ធិ​ឱ្យ​លេងល្បែង​តាម​អ៊ី​ន​ធឺ​ណែ​ត​នោះបាន​និយាយ​កាលពី​​ថ្ងៃ​ពុធ​ថា “​លោក​នឹង​មិន​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ល្ងង់ខ្លៅ​នេះ​ទេ ប្រសិនបើ​វា​ផ្តល់​ការងារ​ច្រើន​នោះ​”​។​

​លោក បាន​និយាយ​នៅ​សន្និសីទកាសែត​ថា “​យើង​សម្រេច​ចិត្ត​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ខ្ញុំ​។ ខ្ញុំ​សម្រេចចិត្តថា​យើង​ត្រូវការ​វា​” ប៉ុន្តែ​បាន​ផ្តល់​ការព្រមាន​យ៉ាង​តឹងរឹង​ដល់​​ប្រតិបត្តិ​ករ​ល្បែងស៊ីសង តាម​អ៊ិន​ធរ​ណែ​ត​កុំ​គេចវេះ​ការបង់ថ្លៃ​សេវា​របស់​ពួកគេ​។​

​ក្រុមហ៊ុន​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណែ​ត​ជាច្រើន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រតិបត្តិ​ករ​លេង​ល្បែងស៊ីសង​នៅ​ឯនាយ​សមុទ្រ​ហ្វីលីពីន​(POGOs)​គឺជា​ផលចំណេញ​សម្រាប់​សេដ្ឋកិច្ច​​ក្នុងស្រុក​ដោយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​មកពី​ប្រទេស​ចិន ដែល​ជំរុញ​ឱ្យមាន​តម្រូវការ​អចលនទ្រព្យ​និង​ការចំណាយ​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន​ល្បែង​POGOs ដែល​រារាំង​ប្រជាជន​ហ្វីលីពីន​ពី​ការលេង​នេះ​បាន​ចូល​រួមចំណែក​ថវិកាជាតិ តាមរយៈ​ថ្លៃ​អាជ្ញាប័ណ្ណ​។​

​ច្បាប់​គ្រប់គ្រង​ការ​លេងល្បែង​ហ្វីលីពីន​បាន​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន​៦០​ក្រុមហ៊ុន ប៉ុន្តែ​កាលពី​ថ្ងៃទី ១៩ ខែ​សីហា បាន​ហាម​ការចេញ​​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​លេងល្បែង​តាម​អន​ឡាញ​ថ្មី​នៅ​ពេល​ដែល សមាជិក​សភា​និង​រដ្ឋមន្ត្រី​មួយចំនួន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​រឹតបន្តឹង​លើ​ភ្ញៀវទេសចរ​ចិន​ដោយ​និយាយ​​ថា​ភាគច្រើន​គឺជា​កម្មករ​ខុស​ច្បាប់​ដែល​វត្តមាន​របស់​ពួកគេ​ទាំងនោះ បង្ក​ការព្រួយបារម្ភ​សន្តិសុខ​៕ដោយ៖សុខា/sn

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌុយទែត

ទីតាំងផ្សាយពាណិជ្ជកម្ម