៧​ខែ​ឆ្នាំ​២០១៩​កម្ពុជា​រក​ចំណូល​ពី​ការនាំ​ជ័រកៅស៊ូ​ចេញ​បាន​ជិត​១៧០​លាន​ដុល្លារ​

435
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ដែល​អ្នកសារព័ត៌មាន​ទទួលបាន​កាលពី​រសៀល​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លង​ទៅបាន​បញ្ជាក់ថា​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០១៩​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ចំនួន​១២៥.៩៥៥​តោន​កើនឡើង​២៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៨​បាន​ចំណូល​ជិត​១៧០​លាន​ដុល្លារ​អាមេរិក​។​

​របាយការណ៍​បញ្ជាក់ថា​ថា​តម្លៃ​ជា​មធ្យម​របស់​ជ័រកៅស៊ូ​នៅ​៧​ខែ​ដំបូង​នេះ​មានតម្លៃ​១.៣៤២​ដុល្លារ​ក្នុង​១​តោន​បាន​ធ្លាក់ចុះ​៥​ភាគរយ​។​ដូច្នេះ​បើ​គិត​ជា​ចំណូល​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ជ័រកៅស៊ូ​រយៈពេល​៧​ខែ មាន​ចំនួន​ប្រមាណ​ជាជាង ១៦៩.០៣១.៦១០​ដុល្លារ​អាមេរិក​។​សម្រាប់​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ខែកក្កដា មាន​ចំនួន​ប្រមាណ​ជាជាង ២១.៦៩៣​តោន ខណៈ​តម្លៃ​ជ័រកៅស៊ូ​ជា​មធ្យម​ក្នុង​ខែកក្កដា មានតម្លៃ ១.៣៥៣​ដុល្លារ​ក្នុង​១​តោន​។​

​សូមបញ្ជាក់ថា រយៈពេល​ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង​២១​ម៉ឺន​តោន ទទួលបាន​ចំណូល​ជិត​៣០០​លាន​ដុល្លារ​អាមេរិក​។​ជ័រកៅស៊ូ​កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​,​វៀតណាម​,​ស​ង្ហឹ​បុរី​,​និង​ម៉ាឡេស៊ី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម