​របួសធ្ងន់​ម្នាក់​និងរ​បួស​ស្រាល​ពីរ​នាក់ ​ដោយ​រថយន្ត​បុក​រថយន្ត​ នៅ​ស្រុក​មោង​ឫស្សី​

389
ចែករម្លែក

ដោយៈ​គ្រញូង​:​បាត់ដំបងៈ ​មនុស្ស​ស្រី​ម្នាក់រ​បូស​ធ្ងន់​ និង​មនុស្ស​ប្រុស​ស្រី​២​នាក់​របួសស្រាល​ ដោយសារ​គ្រោះថ្នាក់​រវាង​រថយន្ត​កា​ម​រី​ឆ្លាម​បុក​ជាមួយ​រថ​យន្ត​កាមរី​បា​ឡែ​ន​ កាលពី​យប់​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុមទី​៨ ភូមិ​ពោធិ​២ ឃុំ​គារ លើផ្លូវ​ជាតិ​លេខ​៥ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ២៤៩-២៥០។

លោក​ម៉ៅ ហ៊​ត ​មេបញ្ជាការរង​មូលដ្ឋាន​អាវុធ​ហត្ថ​ស្រុក​មោង​ឫស្សី​បានឱ្យដឹងថា​ជនរងគ្រោះ ​ទាំងបី​នាក់​មាន​÷១​ឈ្មោះ វង់ ច​ន្ត្រា ភេទ​​ប្រុស​អាយុ​ ៤៨​ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ​រងរបួស​ស្រាល​ តៃកុង​រថយន្ត​កាមរី​បា​ឡែ​ន​និង​អ្នករួមដំណើរ​ស្រី​រងរបួស​ស្រាល​(​មិន​ស្គាល់​អត្ត​ស​ញ្ញាណ​)​។​ចំណែក​អ្នកបើក​បររថ​យន្តកា​ម​រី​ឆ្លាម​ដែលជា​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។​

លោក​មេបញ្ជាការរង​ប៉េអឹម​ស្រុក​ បាន​ដក​ស្រង់​សម្ដី​សាក្សី​មក​បញ្ជាក់ថា ​មុនពេល​កើត​ហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា កាមរី​ឆ្លាម​ ធុន​ទេសចរណ៍​ពាក់​ផ្លាក​លេខ​ភ្នំពេញ 2L-6713 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​)​ បើកបរ​មកពី​ទិស​បាត់ដំបង ទៅ​ភ្នំពេញ ។​លុះ​មកដល់​ចំណុចកើតហេតុ ខាង​លើ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿងទៀត​ម៉ាក​តូ​យូ​តា​កាមរី​បា​ឡែ​ន ​ធុន​ទេសចរណ៍​ពាក់​ផ្លាក​លេខ ភ្នំពេញ​2AK-4049 អ្នកបើកបរ​ឈ្មោះ វង់ ច​ន្ត្រា ភេទ​ប្រុស​អាយុ​ ៤៨​ឆ្នាំ ​រស់នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​កំពុង​បើកបរ​បញ្រ្ចាសទិស​គ្នា​បណ្តាលឲ្យរបួស​២​នាក់​។​រថយន្ត​ខូចខាត​ទាំងសងខាង​។

បច្ចុប្បន្នរថយន្ត​ទាំងពី​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក​​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕Ha

​អ្នករបួសធ្ងន់​និង​ស្រាល​
រថ​យន្ត​ទាំង​២​គ្រឿង​ខូចខាត​

ទីតាំងផ្សាយពាណិជ្ជកម្ម