ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​: រដូវ​ភ្ញៀវ​ទាប ភ្ញៀវទេសចរ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ថយចុះ ,​តែ​ភ្ញៀវ​ចូល​លេងល្បែង​នៅ​កា​ស៊ីណូ​កើនឡើង​

390
ចែករម្លែក
រូបថត : ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​: រដូវ​ភ្ញៀវ​ទាប ភ្ញៀវទេសចរ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ថយចុះ , តែ​ភ្ញៀវ​ចូល​លេងល្បែង​នៅ​កា​សុ​ី​ណូ​កើនឡើង​(​រូប​: ភ្នំ​ស្វាយ )​

ដោយ : ភ្នំ​ស្វាយ – បន្ទាយមានជ័យ : ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ នា​រដូវ​ភ្ញៀវ​ទាប​នេះ ភ្ញៀវទេសចរ​បរទេស​ចេញ ចូលក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ ថយចុះ ។ ប៉ុន្តែ ភ្ញៀវ​ចូល​លេងល្បែង​នៅ​កា​ស៊ី​ណូ​កើនឡើង​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​មន្ត្រី​ម​ន្ទិ​រ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​អោយ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​៣​ខែកញ្ញា​ថា : ឆមាស​ទី​១​ឆ្នាំ​២០១៩ នេះ ភ្ញៀវ​ទរ​សចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ចំនួន​២០​ន្លា​យ​មឺ​ុ​ន​នាក់ ថយចុះ​ជិត​២០​ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៨​កន្លងមក​ដែលមាន​ជាង​២៥​មឺ​ុ​ន​នាក់ ។​

ភ្ញៀវទេសចរ​ចេញពី​ប្រទេស​កម្ពុជា មាន​ជាង​២១​ម៉ឺ​ន​នាក់ មានការ​ថយចុះ​ជិត​២០​ភាគរយ​ដែរ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៨​កន្លងមក ដែលមាន​ជាង​២៧​ម៉ឺ​ន​នាក់ ។ប៉ុន្តែ​ចំពោះ​ភ្ញៀវទេសចរ​បរទេស​ចូល​ម​លលេង​កា​សុ​ី​ណូ​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ នេះ​មាន​ជាង​២៩​ម៉ឺ​នាក់ កើនឡើង​ជាង​៣៣​ភាគរយ ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​ចំនួន​ជាង​២១​មឺ​ុ​ន​នាក់ ។​

ឬ​បើ​គិត​ក្នុង​ខែមិថុនា​និង​ខែកក្កដា​នេះ ក្នុង​១​ខែៗ ភ្ញៀវទេសចរ​បរទេស​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​អន្តរ​ជាត​ប៉ោយប៉ែត​មាន​ជាង​២,៧​មឺ​ុ​ន​នាក់​ឬ​គិត​ជា​មធ្យម​មាន​ជាង​៩០០​នាក់​ក្នុង​១​ថ្ងៃៗ ។​គឺមាន​ការថយចុះ​ប្រមាណ​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​មុនៗ ដែលជា​រដូវ​ភ្ញៀវ​ទាប​(Low Season) ដូចគ្នា ។​

ឯ​ភ្ញៀវទេសចរ​បរទេស​ចេញពី​ប្រទេស​វិញ ក្នុង​១​ខែៗ​នេះ​មាន​ជាង​មឺ​ុ​ន​នាក់ ឬ​គិត​ជា​មធ្យម​មាន​ប្រមាណ​១.០០០​នាក់​ក្នុង​១​ថ្ងៃៗ ។ គឺមាន​ការថយចុះ​ជិត​១០​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែ​មុនៗ ។​

ភ្ញៀវ​បរទេស​មកលេង​កា​សុ​ី​ណូ​នៅ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​១​ខែៗ​មាន​ជាង​១១​មឺ​ុ​ន​នាក់ គិត​ជា​មធ្យម​ជិត​៤.០០០​នាក់​ក្នុង​១​ថ្ងៃៗ ។ គឺមាន​ការកើនឡើង​ជា​ង​២០០​ភាគ​រយ​ឯណោះ៕

ទីតាំងផ្សាយពាណិជ្ជកម្ម