សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ នៅ​ឃុំ​ត្រី​ញ័រ

386
ចែករម្លែក
រូបភាព​÷ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌ និង​រទេះ​ជនពិការ ជូន​ជនពិការ នៅ​ឃុំ​ត្រី​ញ័រ ៕ បាយ័ន

ដោយ​បាយ័ន​/​ខេត្តសៀមរាប​÷ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ លោកស្រី សុខ ណា​រ៉ូ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​សហការី រួមទាំង​មន្ត្រី​នៃ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក បាន​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ព្រមទាំង​រទេះ​ជនពិកា​រ​ចំនួន​២​ផង ជូន​ដល់​ជនពិការ ចំនួន​២​នាក់ នៅ​ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប​។

ជនពិការ​ទាំង​២​នាក់​មានឈ្មោះ​ទី​១- ឈឹម ផុន ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​ត្រី​ញ័រ ជា​គ្រូបង្រៀន​ដែល​ចូល​និវត្ត​រ៍ ហើយ​មាន​ជំងឺលើសឈាម​ពិការ​មួយ​ចំហៀង​ខ្លួន​តាំង​ឆ្នាំ​២០១៥ មាន​ប្រពន្ធ​ឈ្មោះ សាំង អ៊ី​ម អាយុ​៦៨​ឆ្នាំ មុខរបរ​មេផ្ទះ មានកូន​៩​នាក់ ក្នុងនោះ​ស្រី​ចំនួន​៥​នាក់ ប៉ុន្តែ​មានគ្រួសារ​អស់ហើយ ដែល​សព្វថ្ងៃ​រស់នៅ​ជាមួយ​កូនស្រី​ពៅ​ឈ្មោះ ឈឹម សាវ​រឺ មុខរបរ​ធ្វើក​ម្មករ​នៅ​ខេត្តសៀមរាប និង ២- ឈ្មោះ ទាត់ ម៉ៅ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ រស់នៅ​ភូមិ​ជួយ​ចក្រី ជា​ជនពិការ​ជើង​ទាំង​២ និង ដៃ​ម្ខាង ហើយ​និយាយ​ពុំបាន​ដោយសារ​ជំងឺ​ពេល​គាត់​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០១៧ មានកូន​ប្រុស​ម្នាក់ អាយុ​១២​ឆ្នាំ​កំពុង​រៀន​ថ្នាក់​ទី​២ ពុំ​មានផ្ទះ​ផ្ទាល់ខ្លួន​ទេ សព្វថ្ងៃ​ស្នាក់នៅ​ជាមួយ​ប្អូនស្រី​។​

អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន ក្នុង​ម្នាក់ៗ​ទទួលបាន​៖ រទេះ ជនពិការ​១​គ្រឿង , អង្ករ ២៥ គីឡូ ក្រាម , មី​១​កេស , ត្រីខ​១​យួរ , មុង​១ , ភួយ​១ , សារុង ១ , ក្រមា​១ , អាវយឺត​២ និង​ថវិកា​ចំនួន​២០ ម៉ឺន​រៀល ហើយ​លោកស្រី សុខ ណា​រ៉ូ បាន​ឧបត្ថម្ភ​បន្ថែម​ក្នុង ម្នាក់ៗ ថវិកា​ចំនួន​៥​ម៉ឺន​រៀល និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពួក ក៏បាន​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​ផងដែរ ។​

មានប្រសាសន៍​នាឱកាស​នោះ លោកស្រី សុខ ណា​រ៉ូ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​អ៊ំ​ប្រុស និង​បងស្រី ដែល​បាន​រងគ្រោះ​នូវ​ជំងឺ​នេះ ក្នុងនាម​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន មិន​ទុកចោល​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យនៅ​ក​ណ្ដោ​យក​ណ្ដែ​ង​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ៕Ha

ទីតាំងផ្សាយពាណិជ្ជកម្ម