អ្នករស់នៅតំបន់អង្គរ ទទួល បានការអនុញ្ញាតឱ្យសាងសង់ និងជួសជុលសំណង់តូចតាច ចំនួន ៨៣ករណី

367
ចែករម្លែក

ដោយបាយ័ន:ខេត្តសៀមរាប÷ ក្នុងអំឡុងខែសីហាឆ្នាំ២០១៩នេះ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតការសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់ និងជួសជុលសំណង់តូចតាចបានចំនួន៨៣ករណី រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន៧ករណី, ស្រុកអង្គរធំ ចំនួន៧ករណី, ស្រុកពួក ចំនួន២០ករណី, ក្រុងសៀមរាប ចំនួន៣១ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន១៨ករណី។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យ ទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជា ប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដ ហើយមានតម្រូវការជាក់ស្តែង និងមានការបញ្ជាក់យ៉ាងច្បាស់លាស់ ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាបានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរដែលគ្របដណ្តប់លើផ្ទៃដី ៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការសាងសង់និងជួសជុលតូចតាច និងការជួយសង្គ្រោះ ពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា៕Ha

ទីតាំងផ្សាយពាណិជ្ជកម្ម