ចំណត​តាក់ស៊ី​ហោះ​ដំបូង​គេ​លើ​ពិភពលោក​គ្រោង​ចាប់ផ្តើម​ដំណើរការ​នៅ​សិង្ហ​បុរី​នៅ​ខែតុលា​

479
ចែករម្លែក

​តាក់ស៊ី​ហោះ​មិនទាន់​មាននៅ​សិង្ហ​បុរី​នៅឡើយ​ទេ ប៉ុន្តែ​ឆាប់ៗ​នេះ​សិង្ហ​បុរី​នឹង​ទទួលបាន​តាក់ស៊ី​ហោះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដ៏​ល្អ​ប្រណីត​។​

​ចំណត​តាក់ស៊ី​ហោះ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​សម្រាប់​យានយន្ត​ចុះចត​និង​ហោះហើរ​បញ្ឈរ​ត្រង់​ដើរ​ដោយ​ថាមពល​អគ្គិសនី (eVTOLs) គ្រោង​នឹង​បើក​ដំណើរការ​នៅ​ថ្ងៃទី ២១ ខែតុលា ហើយ​នឹងមាន​ទីតាំងនៅ​តំបន់ Marina Bay​។​

​ប៉ុន្តែ​កុំ​គិតថា​គេ​យក​តាក់ស៊ី​ហោះ​មក​ដឹក​មនុស្ស​ទៅវិញទៅមក​ពី Marina Bay និង Queenstown សម្រាប់​អាហារ​ថ្ងៃត្រង់​ឱ្យសោះ​។ ចំណត​តាក់ស៊ី​ហោះ​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ នឹងត្រូវ​ប្រើ​សម្រាប់​ការហោះ​សាកល្បង​សម្រាប់​តម្រូវការ​សេវា​តាក់ស៊ី​ហោះ​លើ​អាកាស មុនពេល​ដាក់ឱ្យ​ប្រើ​មែនទែន ដែល​គេ​ប៉ាន់​ស្មានថា​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ ២០២២ តទៅ​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​ចល័ត​តាម​អាកាស​នៅ​អង់គ្លេស Skyports នឹង​រ៉ាប់រង​លើ​ការសាងសង់​ចំណត​តាក់ស៊ី​ហោះ ហើយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​គឺ​លោក​ដាន់​ខេន វ៉ក​ឃើ បាន​ធានាថា រដ្ឋាភិបាល​សិង្ហ​បុរី​បាន​គាំ​គម្រោង​របស់គាត់​យ៉ាង​ពេញទំហឹង​៕ ដោយ៖ កញ្ញាដាលីស

ចំណត​តាក់ស៊ី​ហោះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាកល្បង​នៅ​ថ្ងៃទី ២១ តុលា​ខាងមុខ​នៅ​សិង្ហ​បុរី

ទីតាំងផ្សាយពាណិជ្ជកម្ម