សូម​ប្រយ័ត្ន​!​សារ​បោកប្រាស់​កំពុង​រាលដាល​ចំពោះ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​នៅ​ម្ពុ​ជា​

549
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សូម​ប្រុងប្រយ័ត្ន ចំពោះ​ការ​បង្ហាញថា អ្នកឈ្នះ​រង្វាន់​ទូរស័ព្ទ​មួយគ្រឿង ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​១​ដុល្លារ​ប៉ុណ្ណោះ​ដើម្បី​ទទួលបាន​ទូរស័ព្ទ​នោះ​។​នេះ​ជាការ​បោកប្រាស់​ទាំងស្រុង​។ ប្រសិន​បើក​អ្នក​បាន​ផ្តល់ព័ត៌មាន​សំខាន់ ដូចជា Visa Card, Credit Card ឬ​បង់ប្រាក់​១​ដុល្លារ​ដើម្បី​ទទួលបាន​ទូរស័ព្ទ​នោះ​អ្នកនឹង​ក្លាយជា​ជនរងគ្រោះ​ដោយ​ការបាត់​បង់ប្រាក់ និង​ការ​ផ្តល់ព័ត៌មាន​សំខាន់ៗ​ផ្ទាល់ខ្លួន​ឱ្យទៅ​ជន​ឆបោក​។​

​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​(CamCERT)​បានកត់សម្គាល់​ឃើញថា​នាពេល​ថ្មីៗ​នេះ​មានការ​កើនឡើង​យ៉ាងច្រើន​អំពី​សារ​បោកប្រាស់​(Scam)​មួយ​ប្រភេទ​ដែល​កំពុង​រីក​រាលដាល​ក​ចំពោះ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ក្នុងប្រទេស​កម្ពុជា​។​សារ​បោកប្រាស់​នោះ​នឹង​បង្ហាញថា អ្នក​ថា​ឈ្នះ​រង្វាន់​ទូរស័ព្ទ​មួយគ្រឿង​ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​១​ដុល្លារ​ប៉ុណ្ណោះ​។

​ដើម្បី​ទទួលបាន​ទូរស័ព្ទ​ដែល​នេះ​ជាការ​បោកប្រាស់​ទាំងស្រុង​ហើយ​ប្រសិន​បើក​អ្នក​បានផ្តល់​ព័ត៌មាន​សំខាន់ ដូចជា Visa Card, Credit Card ឬ​បង់ប្រាក់ ១ ដុល្លារ​ដើម្បី​ទទួលបាន​ទូរ​សព្ទ​នោះ អ្នកនឹង​ក្លាយជា​ជនរងគ្រោះ​ដោយ​ការបាត់បង់​ប្រាក់​និង​ព័ត៌មាន​សំខាន់​ផ្ទាល់ខ្លួន​ទៅឱ្យ​ជន​បោកប្រាស់​។​

​សារ​ប្រភេទ​នេះ​លោត​ឡើង​នៅលើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​នៅពេល​អ្នកប្រើប្រាស់​បើក​វេ​ប​សាយ ឬ​ចុច​ទៅលើ​តំណ​ភ្ជាប់​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​ណាមួយ​ឬ​ការ​ចុច​ទៅលើ​ពាណិជ្ជកម្ម​ផ្សេងៗ​នៅលើ​បណ្ដាញ​សង្គម​ដែល​បង្ហាញ​អំពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​(ads)​លក់​ផលិតផល​ក្នុង​តម្លៃថោក​(១​ដុល្លារ​)​ឬ​ត្រូវ​រង្វាន់​ផ្សេងៗ​ដោយ​គ្រាន់តែ​អ្នក​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាដើម​។ សារ​បោកប្រាស់​នឹង​លោត​ឡើង​ដោយមាន​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញា (Logo) របស់​ក្រុមហ៊ុន ឬ​អង្គភាព​ល្បីៗ​ណាមួយ​ដែល​អ្នក​អាច​នឹង​ស្គាល់​។​

​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​បាន​សូមឱ្យ​ប្រជាពលរដ្ឋ​ចៀសវាង​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការ​ផ្តល់ព័ត៌មាន​សំខាន់​ទៅក្នុង​វេ​ប​សាយ​ណាមួយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​។​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​បានឱ្យដឹងថា​ដើម្បី​ទទួលបាន​សុវត្ថិភាព​បឋម​មួយ​អ្នក​គួរ​អនុវត្តន៍​តាម​ឧ​ត្ត​មា​នុ​វត្ត​(bestpractice)​។​

•​សូម​ប្រើប្រាស់​កម្មវិធី​មាន​អាជ្ញាប័ណ្ណ​និង​អាប់​ដេ​ត​ឱ្យបាន​ទៀងទាត់​•​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ដោយ​អាប់​ដេ​ត​និង​ស្កេ​ន​ជាប្រចាំ​•​កុំ​ចុច​ទៅលើ​ឯកសារ​(attachment)​ដែល​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​•​កុំ​បើក​វេ​ប​សាយ​ឬ​តំណ​ភ្ជាប់​ដែល​អ្នក​មិន​ស្គាល់​ប្រភព​ច្បាស់លាស់​•​ប្រើប្រាស់​ពាក្យ​សំងាត់​ដែល​ខ្លាំង​(​ចាប់ពី​៨​តួអក្សរ​ឡើង​ដោយ​គួបផ្សំ​ជាមួយ​តួអក្សរ​លេខ​និង​និមិត្តសញ្ញា​)•

​ប្រើប្រាស់​ពាក្យ​សំងាត់​ខុសៗ​គ្នា​ចំពោះ​សេវាកម្ម​អន​ឡាញ​នីមួយៗ​និង​ធ្វើការ​ផ្លាស់ប្តូរ​ជាប្រចាំ​•​ធ្វើការ​ថតចម្លង​ទុក​(backup)​ទិន្នន័យ​សំខាន់​ឱ្យបាន​ទៀងទាត់​•​សូម​រាយការណ៍​មកកាន់​CamCERT​តាមរយៈ​សារ​អ៊ីមែល​incident@camcert.gov.kh​ប្រសិនបើ​អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។

​ខាងក្រោម​នេះ​គឺជា​ទម្រង់​រូបភាព​នៃ​សារ​បោកប្រាស់​(scam)​មួយចំនួន​ដែល​លោកអ្នក​អាច​សម្គាល់​បាន​៖​សារ​បោកប្រាស់​ដោយ​ប្រើប្រាស់​ស្លាក​សញ្ញា​របស់​ប្រៃសណីយ៍​កម្ពុជា​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ