កម្ពុជា​-​អា​រ៉ា​ប៊ី​សា​អូឌីត បង្ហាញ​ពី​កិច្ច សហប្រតិបត្តិការ ទ្វេរ​ភាគី​លើ​វិស័យ​ការងារ​បន្ថែមទៀត​

349
ចែករម្លែក

ដោយ​:​ដេប៉ូ​/ភ្នំពេញ​ ៖ ​ប្រទេស​កម្ពុជា និងឯកអគ្គរាជទូត​នៃ ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​កម្ពុជា​បានបង្ហាញ​ជំហរ​រួមគ្នា​ពី​កិច្ច​សហ​ប្រតិការ​រួមគ្នា​លើ​វិស័យ​ការងារ​បន្ថែមទៀត​ សំដៅ​ធ្វើយ៉ាងណាឲ្យ​វិស័យនេះ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

លោក អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ លោក Saud F.Mal Suwelim ឯកអគ្គរាជទូត​នៃ ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៥​ ខែកញ្ញា ​ឆ្នាំ​២០១៩ (រូបថត : ក្រសួង)

ការបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ការងារ របស់​ប្រទេស​ទាំងពីរ​នេះ​ធ្វើ​ឡើង​ក្នុងជំនួប​រវាង លោក អ៊ិត​ សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ លោក Saud F.Mal Suwelim ឯកអគ្គរាជទូត​នៃ ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​

បញ្ជាក់​ក្រោយ​ជំនួប​នេះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹងថា ក្រោយពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួចមក ភាគី​ទាំងពីរ បាន​អនុវត្តន៍​លើ​ផ្នែក​បច្ចេកទេស ដោយ​សម្របសម្រួល និង​បំពេញបែបបទ​នីតិវិធី​សម្រាប់​ការបណ្តុះ បណ្តាល​​លើ​ការបញ្ជូន​នេះ ដែល​រហូតមក​ដល់ពេលនេះ យើង​មាន​ទីភ្នាក់ងារ​ស្រប​ច្បាប់​ចំនួន​៤០ ដោយ​សហការ​ការងារ​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​យ៉ាង​ល្អប្រសើរ​។​

ទោះបី​យ៉ាងណាក្តី​សម្រាប់ ពលករ​កម្ពុជា​បម្រើកា​រងារ​នៅ​ទីនោះ​មាន​ចំនួន​តិចតួច​នៅឡើយ ខណៈដែល​ពលករ​បរ​ទេស​កំពុង​បម្រើ​ការងារ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត មាន​រហូតដល់​ជិត ១៥​លាន​នាក់​។​

លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បញ្ជាក់ដែរថា “​ជាទី​ផ្សារ​ដ៏​ធំ​មួយ​ដែល​ស្រូប​កម្លាំង​ពលកម្ម​បរទេស មាន​ទាំង​ទៅ​ពី​តំបន់​អាស៊ី ឥណ្ឌា ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត​”​។​

ព្រម​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន ចាត់ទុកថា​ជំនួប​នេះ​ពិត​ជាមាន​លក្ខណៈ​ល្អប្រសើរ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ មិនតែប៉ុណ្ណោះ​មាន​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ​ជាច្រើន​ទៀត​ដែល​ត្រូវបាន​យកចិត្តទុកដាក់​។​

គួរ​បញ្ចាក់​ថាបើ​តាម​លោក ​អ៊ិត ​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឲ្យដឹង​ថា ស​ម្រា​ប់ ទីផ្សារការងារ​សំខាន់ៗ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត មានដូចជា ឧស្សាហកម្ម សំណង់ និង​ការងារ​តាម​ផ្ទះ​ជាដើម​៕B/


​​

ទីតាំងផ្សាយពាណិជ្ជកម្ម