​ទីផ្សារ​សាច់ជ្រូក​រី​កឡើ​ង​វិញ​ក្រោយពី​ផ្ទុះ​ជំងឺ​ជ្រូក​ប៉េ​ស្តិ​អាហ្វ្រិក​

365
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​អះអាងថា​ទីផ្សារ​សាច់ជ្រូក​បាន​ងើប​ឡើងវិញ​រហូតដល់​កំ​រិត​៨០​ភាគរយ​ហើយ​។​មានន័យថា​សាច់ជ្រូក​មាន​លក់​ស្ទើរ​គ្រប់​ទីកន្លែង​ឡើងវិញ​ដែល​ធ្វើឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពិសេស​ពេទ្យសត្វ​រីករាយ​សប្បាយ​អរ​លែង​រង​ការ​រិៈ​គុណ​និង​ទទួល​សម្ពាធ​ពី​ថ្នាក់លើ​ទៀត​។​

លោក​តាន់​ផាន់​ណា​រ៉ា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​បានឱ្យដឹង​នៅថ្ងៃនេះ​ថា​មកទល់​ថ្ងៃនេះ​យើង​មិនទាន់​ហ៊ាន​សន្និដ្ឋានបានថា​ជំងឺ​នេះ​រលាយបាត់​ទៅណា​អស់ហើយ​នោះទេ​។​តែ​យើង​ទាំងអស់​ទាំង​រដ្ឋ​និង​ឯកជន​សមាគម​បាន​សហការគ្នា​គ្រប់គ្រង​ជំងឺ​នេះ​បានល្អ​មិនឃើញ​មាន​ករណី​ផ្ទុះ​ជំងឺ​នេះ​នៅ​កន្លែង​ណា​ទៀត​ទេ​បន្ទាប់ពី​បាន​ផ្ទុះ​៥​ខេត្ត​កន្លងមក​។​

​លោក​បាន​បញ្ជាក់ថា​ឥឡូវនេះ​ជំងឺ​ប៉េ​ស្តិ​វា​កំពុង​ផ្ទុះ​នៅឯ​ប្រ​ឡាវ​ចំនួន​១៤​ខេត្ត​។​នៅ​វៀតណាម​ដែល​ជំងឺ​នេះ​ផ្ទុះ​មុន​កម្ពុជា​ក៏​នៅ​មិនទាន់​អស់ទាំង​ស្រុង​នៅឡើយ​ដែរ​។​ដូច្នេះ​យើង​អាចនិយាយបាន​ថា​វារ​លាយ​ទាំងស្រុង​អស់​នៅ​ទូទាំងប្រទេស​បានដែរ​។​

លោក​ស្រ៊ុន​ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់ថា​នៅ​ស្រុក​យើង​ជំងឺ​នេះ​មិន​ងាយ​រលាយ​អស់​ភ្លាមៗ​នោះទេ​។​វា​អាច​វិ​វ​ឌ្ឍ​រីក​រាលដាល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​។​លោក​បាន​អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​កុំអាល​យក​ជ្រូក​ថ្មីៗ​មក​ចិញ្ចឹម​ទៀត​ត្រូវ​ផ្អាក​មួយរយៈ​សិន​។​ពីព្រោះ​ជំងឺ​នេះ​មិនទាន់​អស់​នៅឡើយ​ទេ​។​ខ្លាច​ដាក់​ជ្រូក​ថ្មី​ចិញ្ចឹម​ថែម​វា​មាន​ជំងឺ​នេះ​ផ្ទុះឡើង​។​

​កន្លងមក​យើង​កម្ទេច​ជ្រូក​ដែល​កើត​ជំងឺ​នេះ​បានតែ​ជាង​៥០០​ក្បាល​ប៉ុណ្ណោះ​។​ដូច្នេះ​វា​អាចមាន​ជ្រូក​កើតមាន​ជំងឺ​នៅរស់​លួចលាក់​ដែល​យើង​រក​មិនឃើញ​ហើយ​លួច​មក​កាប់​លក់​តាម​ផ្សារ​ក៏​យើង​មិនដឹង​។​ដោយសារ​រដ្ឋ​យើង​គ្នាន​សំណង​ជួយ​ដល់​អ្នក​ចិញ្ចឹម​ទើប​កើតមាន​ករណី​លាក់​ជ្រូក​ឈឺ​លួច​លក់​ឱ្យ​ឈ្មួញ​យកមក​កាប់យ​កសាច់​លក់បាន​លុយ​ខ្លះ​ប្រសើរ​ជាង​យកទៅ​កម្ទេចចោល​។​នេះ​ជា​បញ្ហា​ប្រឈម​ពិបាក​ដោះស្រាយ​ខុសពី​វៀតណាម​ដែល​រដ្ឋ​គេ​ជួយ​សង​ដល់​អ្នក​ចិញ្ចឹម​ខ្លះៗ​។​

ទោះជា​យ៉ាងណា​ក៏​លោក​ផាន់​ណា​រ៉ា​បាន​បញ្ជាក់ថា​ពេទ្យសត្វ​យើង​នៅ​គ្រប់​ខេត្ត​នៅតែ​បន្ត​ឃ្លាំមើល​តាមដាន​គ្រប់​សភាពការណ៍​និង​ឈរជើង​មើល​ជ្រូក​តាម​កុងស៊ី​មិនឱ្យ​ជ្រូក​កើត​ជំងឺ​នេះ​ចូលមក​កាប់​លក់​ឡើយ​។​គាត់​ថា​ទីផ្សារ​សាច់ជ្រូក​ងើប​បាន​ពី​៧០​ទៅ​៨០​ភាគរយ​ហើយ​មកដល់ពេលនេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម