ប៉ា​គី​ស្ថាន​ព្រមាន​ថា​” ឥណ្ឌា​កំពុង​” សាបព្រោះ​គ្រាប់ពូជ​នៃ​សង្គ្រាម​” បន្ទាប់ពី​មាន​អ្នក​លើក​ទី​មួយ​នៅក្នុង​ការតវ៉ា​នៅ​តំបន់​កា​ស្មៀរ​របស់​ឥណ្ឌា​

439
ចែករម្លែក

​បុរស​ម្នាក់​បាន​ស្លាប់​នៅ​តំបន់​កា​ស្មៀរ​ឥណ្ឌា​នៅ​ពេល​ជិត​មួយ​ខែ​បន្ទាប់​ពី​បុរស​នេះ បាន​រងរបួស​នៅក្នុង​ការតវ៉ា​មួយ ដែល​នេះ ជា​ការស្លាប់​លើកដំបូង​ដែល​ក្រុម​អាជ្ញាធរ​​បានបញ្ជាក់​ចាប់តាំងពី​ឥណ្ឌា​ដកហូត​សិទ្ធិ​ស្វ័យភាព​ពិសេស​ពី​តំបន់​ដែល​មាន​ជម្លោះ​នេះ​កាលពី​ខែ​មុន​។​

​ព័ត៌មាន​នៃ​ការស្លាប់​នេះ​បាន​កើតឡើង​ស្របពេល​ដែល​ប៉ា​គី​ស្ថាន​បាន​ព្រមាន​ថា​ឥណ្ឌា​ដែល​ជា​គូប្រជែង​ចាស់​របស់​ខ្លួន​នេះ​កំពុង​សាបព្រោះ​គ្រាប់​ពូជ​នៃ​សង្គ្រាម​ជាមួយ​​នឹង​សកម្មភាព​របស់​ខ្លួន​នៅ​តំបន់​ភ្នំ​ហេមពាន្ត​ដែល​បែក​ចែកគ្នា​នេះ​។​

​តំបន់​កា​ស្មៀរ​ដែល​មាន​ប្រជាជន​អ៊ីស្លាម​ភាគច្រើន​រស់នៅ​នេះ បាន​ក្លាយជា​ចំណុច​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ទាំង​២​នេះ​។ ប្រទេស​ទាំង​២​នេះ​​គ្រប់គ្រង​ផ្នែក​ខ្លះ​នៃ​តំបន់​កា​ស្មៀរ​នេះ ប៉ុន្តែ​អះអាង​ចង់​គ្រប់គ្រង​វា​ទាំងស្រុង​។​

​ក្រុមមន្ត្រី​បាន​និយាយថា បុរស​ឈ្មោះ Asrar Ahmed Khan អាយុ​១៨​ឆ្នាំ ជា​អ្នក​រស់នៅ​ទីក្រុង​Srinagar ក្នុង​តំបន់​ការស្មៀ​រនេះ បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយសារ​ការរង​​របួស កាលពី​ថ្ងៃទី​៦​ខែកញ្ញា​នេះ​។​

​លោក Dilbag Singh មេ​ប៉ូលិស​នៅ​រដ្ឋ​Jammu-Kashmir បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​ថា​”​បុរស​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រងរបួស​ដោយ​វត្ថុ​ដែ​កមួយ​​នៅក្នុង​អំឡុង​ពេល​រឹត​បន​ញ​តឹង​ច្បាប់​និង​សណ្តាប់ធ្នាប់ និង​ជា​កន្លែង​ដែល​ហ្វូងមនុស្ស​ច្រើន​នាក់​ដែល​ប្រើ​អំពើហិង្សា ដោយ​មាន​ការ​ការ​គប់​ដុំថ្ម ” ។​

​លោក Asrar Ahmed Khan ត្រូវបាន​ដាក់​នៅ​បន្ទាប់​សង្គ្រោះ​បន្ទាន់​មួយ នៅ​មន្ទីរពេទ្យក្រុង​Srinagar ។ លោក Dilbag Singh​បាន​និយាយថា​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​និយាយ​​ថា​លោក Asrar Ahmed Khan ត្រូវ​បាន​វាយប្រហារ​មកលើ​ដោយ​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក ប៉ុន្តែ ទោះ​យ៉ាងនេះក្តី ក្រុម​អាជ្ញាធរ​សង្ស័យថា​គាត់​អាច​ត្រូវបាន​ក្រុម​អ្នក​​តវ៉ា​គប់​ដុំថ្ម​ចំ​។ លោក Dilbag Singh បាន​និយាយ​ថា​ហេតុការណ៍​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​។​

​មាន​សេចក្តីរាយការណ៍​ថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ស្លាប់​២​នាក់​ក្នុងពេល​មាន​ការតវ៉ា​កាលពី​ពេលមុន​នេះ ប៉ុន្តែ ក្រុម​អាជ្ញាធរ​បដិសេធ​សេចក្តីរាយការណ៍​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ក្រុមអ្នកតវ៉ា​ប៉ា​គី​ស្ថាន បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​កា​ស្មៀរ​ឥណ្ឌា​នៅ​ទីក្រុង​Peshawar ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃទី​៣​ខែកញ្ញា​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម