បៃ​យឺន ម៉ូ​និ​ច គ្រោង​បន្ត​ការតាម ប្រមាញ់​យក​ខ្សែបម្រើ​ស្លាប ឡឺ​រ៉​យ សេន ក្នុងតម្លៃ​១៣៥​លាន​ផោន​នៅ​ខែមករា​ខាងមុខ​

321
ចែករម្លែក

ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) ត្រៀម​ដាក់សំណើ​ជាថ្មីទៀត ដើម្បី​ផ្ទេរ​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ បើទោះបីជា សេន មាន​បញ្ហា​របួស​ក្បាលជង្គង់​ក៏ដោយ​។​
​ ​
​ប៉ុន្តែ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅតែ​ព្យាយាម​អូសទាញ​ខ្សែបម្រើ​ស្លាប​ជនជាតិ​អាល្លឺម៉ង់ រូបនេះ ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ថ្មី​នៅ​ពហុ​កីឡដ្ឋាន Etihad Stadium ។
​ ​
សេន ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​១៣៥​លាន​ផោន​ទៅកាន់​ក្រប ខ័​ណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ មុនពេល​រងរបួស អំឡុងពេល​ប្រកួត​ដណ្តើមពាន Community Shield កាលពី​ខែ​មុន​។​
​ ​
កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​អាច​លេង​បាន​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ធ្វើការ​វះកាត់ ដោយ​ជោគជ័យ​។
​ ​
​សេន រងរបួស អំឡុងពេល​ប្រកួត​បើកឆាក​ប៉ុន្មាន​នាទី​ដំបូង​នៅ​ក្របខ័ណ្ឌ Community Shield ជាមួយ​ក្រុម លី​វឺ​ភូ​ល​នៅ​ពហុ​កីឡដ្ឋាន Wembley កាលពី​ថ្ងៃទី​៤​ខែសីហា​។ សេន បានចាប់ផ្តើម​ការប្រកួត​នេះ បើទោះបីជា​មានការ​ប៉ាន់ប្រមាន​បន្ត​អំពី​អនាគត ពេញ​មួយ​រដូវក្តៅ​នេះ​ក៏ដោយ​។​
​ ​
បន្ទាប់ពី​កីឡាករ​រូបនេះ​មិនសូវ​មានឱកាស​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស ក្លិប Bayern Munich បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​។ នៅពេលនេះ​ពួកគេ​ចាប់ផ្តើម ព្យាយាម​ម្តងទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ