តារា​សម្តែង ទ្រី តារា​វុ​ធ ក្លាយជា​បេក្ខភាព​តំណាង​កម្ពុជា​ទៅ​ដណ្តើមពាន​រង្វាន់ បុរស​ប្រចាំឆ្នាំ​

748
ចែករម្លែក

​ភ្នំពេញៈ​តារា​សម្តែង​នៃ​ប្រទេស​កម្ពុជា​លោក ទ្រី តារា​វុ​ធ នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រឡង​សម្រស់​ផ្នែក​បុរស ក្នុង​កម្មវិធី បុរស​ប្រចាំឆ្នាំ​ឬ​Man Of The Year ដែល​នឹង​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

​ជា​មោទនភាព​សម្រាប់​ប្រទេស តារា​សម្តែង​ប្រុស​រូប​សង្ហា​នេះ​គឺ ទទួលបាន​ឱកាស ចេញទៅ​ប្រកួត​កម្មវិធី​អន្តរជាតិ ក្រោយពី​ជោគជ័យ​លើ​ការងារ​សម្តែង​ក្នុងស្រុក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

​លោក ទ្រី តារា​វុ​ធ បាន​ប្រាប់​ឱ្យដឹងថា ព្រឹត្តិការណ៍​ប្រកួត Man Of The Year ប្រចាំឆ្នាំ ២០១៩ នឹងត្រូវ​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី​បេក្ខជន​តំណាង​ប្រទេស​ប្រមាណ​២០​មកពី​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួត​។​លើក​នេះ​ពិតជា​មោទនភាព​ខ្លាំងណាស់​ដែល​បានចេញ​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​កម្មវិធី​អន្តរជាតិ បញ្ចេញ​សមត្ថភាព និង​បង្ហាញ​វប្បធម៌​កម្ពុជា​ទៅកាន់ ពិភពលោក​។

​ជា​តារា​សម្តែង និង​ពិធីករ បាន​និយាយថា លោក​ពិតជា​សប្បាយចិត្ត​ដែល​ទទួលបាន ឱកាស​ពី​ក្រុមហ៊ុន Arise Agency ដែល​បានជ្រើសរើស​រូបលោក​ជា​បេក្ខជន​តំណាង ពី​កម្ពុជា​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ លោក​បាន ត្រៀម​រួចជាស្រេច​នូវ​ការហ្វឹកហាត់​លើ​ជំនាញ​មួយចំនួន ជាច្រើន​ខែ​កន្លងមកហើយ ដើម្បី​បង្ហាញ​ពី​ភាពជឿជាក់​មួយ​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​។

​សូម​បញ្ជាក់ដែរថា លោក​ទ្រី តារា​រុធ អាយុ​២៤​ឆ្នាំ​គឺជា​តារា​សម្តែង បង្ហាញ​ម៉ូត និង​ពិធីករ​ម្នាក់​ដ៏​មាន​ប្រជាប្រិយ ។ លោក​ជា​អតីត​ហ្វ្រេស ស៊ី​ប៊​យ​( Frishie Boy) ចំណាត់ថ្នាក់​លេខ​១​ប្រចាំ​២០១៦​។​

​តារា​រូបនេះ​ធ្លាប់​សម្តែង​ក្នុង​ភាពយន្ត​ជាច្រើន​បន្តបន្ទាប់​រហូត​ទទួលបាន​ការគាំទ្រ​ច្រើន ដូចជា រឿង “​កំណត់ហេតុ​នាង​នាថ​” រឿង “​សរសរ​កន្លោង​” រឿង​”​ភូមិគ្រឹះ​ជំពាក់​ស្នេហ៍​” រឿង​”​កុំ​ងាកក្រោយ​” ជាដើម​៕ ដោយៈ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ