កម្មវិធី​“​ស្ពាន​ភាសា​ចិន​”​បង្កើត​ស្ពាន​សម្រាប់​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌​

387
ចែករម្លែក

​យប់​ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៩ ការប្រកួត​ភាសា​ចិន​សម្រាប់​សិស្ស​មធ្យមសិក្សា ពិភពលោក “​ស្ពាន​ភាសា​ចិន​” លើក​ទី ១៨ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្រុង ឆាង​សា​នៃ​ប្រទេស​ចិន ។ ការប្រកួត​ភាសា​ចិន​នេះ​ត្រូវ​រៀបចំឡើង​ដើម្បី​ធ្វើការ​ប្រកួត ប្រជែង​អំពី​សមត្ថភាព​ភាសា​ចិន និង​ជំរុញ​ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​បង្កើន​ទំនាក់ទំនង រវាង​យុវជន​ចិន និង​បរទេស ព្រមទាំង​និទានរឿង​ចិន​ឱ្យបាន​កាន់តែ​ល្អប្រសើរ ។ ក្រោយពី​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០២ រៀងមក​ការប្រកួត​នេះ​បាន​ទាក់ទាញ យុវជន​បរទេស​កាន់​តែ​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ពេល​ដំបូង​បេក្ខជន​បេ​ក្ខ​នារី​ដែល ចូលរួម​ការប្រកួត​នេះ​មានតែ ៤៩ នាក់ ហើយ​មកពី​ប្រទេស និង​តំបន់​ចំនួន ២១ តែ​បច្ចុប្បន្ន បេ​ក្ខ​ន​ជន​បេ​ក្ខ​នារី​ជាង​មួយ​លាន​នាក់ ដែល​មកពី​ប្រទេស និង​តំបន់​ចំនួន ជាង ១៣០ បាន​ចុះឈ្មោះ​ដើម្បី​ចូលរួម​ការប្រកួត​នេះ ។ ក្នុងនោះ មាន​បេក្ខជន​បេ​ក្ខ នារី​ជាង ៦០០០​នាក់​បាន​ត្រូវ​ជ្រើសរើស​ឱ្យមក​ចូលរួម​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស ចិន ៕
​រូបថត ៖ បេក្ខជន​ឈ្មោះ លួ ម៉េង​យ៉ាន ដែល​មកពី​ប្រទេស​អាមេរិក​កំពុង​សាកល្បង បច្ចេកទេស​បោះពុម្ព​ដោយ​ប្រើ​តួអក្សរ​ចល័ត​នៅ​ក្រុង​ឈូ​ហ្វូ​នៃ​ខេត្ត​សាន​តុង ។​
(​កាសែត​ប្រជាជន ដេលី​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ