ឈូសឆាយដី​គម្រប​ព្រៃរបស់​រដ្ឋ : ចាប់ខ្លួន​មនុស្ស​៤​នាក់ និង​ត្រា​ក់ ទ័រ​៣​គ្រឿង​

533
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​កំពង់ឆ្នាំង​ : មនុស្ស​៤​នាក់ និង​ត្រា​ក់ទ័រ៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​អធិការ​នគ​បាល​ស្រុក​ទឹកផុស និង​រដ្ឋបាល​ព្រៃ​ឈេី​ស្រុក​ទឹកផុស ឆ្មក់​ចូល​ធ្វេី​ការបង្ក្រាប ​ខណៈដែល​ក្រុម​ជន​ល្មេី​ស​កំពុង​ធ្វេី​សកម្មភាព​ឈូសឆាយដី​គម្រប​ព្រៃរបស់​រដ្ឋរាប់រយ​ហិតា ។​

​កិច្ច​ប្រតិ​ប​ត្ត​ការខាង​លេី​នេះ​ធ្វេី​ឡេី​ង​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំ​ណុ​ច​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្ថិត​ក្នុងភូមិ​ទំនប់​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

​សេចក្តីរាយការណ៍​បានឲ្យដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ការ​លួច​ឈូសឆាយ​រំលោភ​យក​ដី​គម្រប​ព្រៃ​ឈេី​របស់​រដ្ឋ​រាប់រយ​ហិតា ​និង​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​ត្រា​ក់ទ័រ​ចំនួន​៣​គ្រឿង នាំយកមក​រក្សាទុក​នៅ​អធិការ​នគ​បាល​ស្រុក​ទឹកផុស ដេី​ម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី។

​សូមបញ្ជាក់​ផងដែរ​ថា ​ការរំលោភ​ឈួ​ស​ឆាយដី​គម្រប​ព្រៃ​ឈេី​របស់​រដ្ឋ​នៅក្នុង​ស្រុក​ទឹកផុស​ត្រូវគេ​មើ​ល​ឃេី​ញ​ថា​ បាន​និង​កំពុង​កេី​ត​មាន​បេី​ទោះបីជា​សមត្ថកិច្ច​ប្រឹងប្រែង​ធ្វេី​ការទប់ស្កាត់​យ៉ាងណា​ក៏ដោយ។

​ហេី​យ​ថ្មីៗ​នេះ​គ្រឿងចក្រ​៣​គ្រឿង​ចូល​ឈូសឆាយដី​គម្រប​ព្រៃ​ឈេី​នៅ​ចំណុច​ចំបក់​ប្រាសាទ ​ឃុំ​ក្រាំង​ស្គា​ ស្រុក​ទឹកផុស​ កន្លងមក​ត្រូវបាន​គេ​ឃុបឃិត​គ្នា​លួច​ដោះលែង​ស្ងាត់ៗ​មិនឲ្យ​ទាំង​ថ្នាក់​លេី​ដឹងផង។

​ឥឡូវនេះ​មហាជន​ដែល​ដឹង​ហេតុការណ៍​បាន​ធ្វេី​ការរិះគន់​ចំៗ​​ទៅ​លេី​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃ​ឈេី​ និង​មន្ទី​រកសិកម្ម​អាជ្ញាធ​ស្រុក​ទឹកផុស​ ហេី​យ​គេ​រង់ចាំ​មេី​ល​​ថា ​តេី​អាចឲ្យ​ត្រាក់ទ័រ​នេះ​របូត​ពី​កណ្តាប់ដៃ​ដូច​ករណី​គ្រឿងចក្រ​៣​គ្រឿង​មុន​ដែរឬទេ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម