បំផ្ទុះ​គ្រាប់​ដោយ​ក្រុម​តា​លី​បង់​សម្លាប់​ទាហាន​អាម៉េរិក​ម្នាក់​និង​ជន​ស៊ីវិល​ច្រើន​នាក់​រងរបួស​នៅ​ទីក្រុង​កា​ប៊ុល​

486
ចែករម្លែក

​ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បង្កប់​ក្នុង​រថយន្ត​ដោយ​ក្រុម​តា​លី​បង់​បានសម្លាប់​ទាហាន​អាម៉េរិក​និង​សមាជិក​ទាហាន​រ៉ូ​ម៉ានី​២​នាក់ ព្រមទាំង​ជន​ស៊ីវិល​១០​នាក់​នៅ​តំបន់​​មាន​ស្ថានទូត​ច្រើន​នៅ​ជិត​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កញ្ញា​ដែល​ជា​ការ​វាយប្រហារ​លើ​ក​ទី ២​នៅ​សប្តាហ៍​នេះ ខណៈ ដែល​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​​បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​អាម៉េរិក​-​តា​លី​បង់​ស្តីពី​ការបញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​អាម៉េរិក​កំពុង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​អាក្រក់​។​

​ក្រុមមន្ត្រី​បាន​និយ​យា​ថា លោក Zalmay Khalilzad បេសកជន​អាម៉េរិក​ដែល​ស្ថិត​ក្រោម​សម្ពាធ បន្ទាប់​ពី​បាន​ប្រកាស​កាលពី​ដើម​សប្តាហ៍​ថា​លោក​និង​ក្រុម​តា​លី​បង់​បាន​​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជា​គោលការណ៍​នោះ បាន​វិលត្រឡប់​ទៅ​ប្រទេស​កាតា វិញ​ភ្លាមៗ ជា​ទី​ដែល មានការ​ជំនួប​ចរចា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ក្រុម​បេសកកម្ម​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការ​NATO​បាន​និយាយថា​សមាជិក​ទាហាន​២​នាក់​របស់​ខ្លួន​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​នេះ​ក្នុងពេល​បំពេញ​ការងារ​។​

​សូមបញ្ជាក់​ថា សមាជិក​ទាហាន​អាម៉េរិក​ម្នាក់នេះ​គឺជា​អ្នក​ទី​៤​ដែល​ត្រូវបាន​សម្លាប់​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លងទៅ​នេះ នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក Ashraf Ghani បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​” ការចរចា​សន្តិ​សភាព ជាមួយ​ក្រុម​មួយ​ដែល​កំពុង​សម្លាប់​ប្រជាជន​នៅឡើយ​​នេះ​គឺ​គ្មាន​ន័យ​អ្វី​ទេ​”​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទែ លោក Nasrat Rahimi​បាន​និយាយថា​មនុស្ស​៤២​នាក់​ផ្សេង​ទៀត បាន​រងរបួស​ក្នុង​ការវាយប្រហារ​នេះ​៕​ដោយ​៖​សុខា​/sn

​​ទាហាន​អា​ហ្វ​ហ្គានី​ស្ថាននិង​ក្រុម​បេសកកម្ម​គាំទ្រ​ដំណោះស្រា​យ​អង្គការ​NATO​បាន​ទៅដល់​កន្លែង​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ជិត​ស្ថានទូត​អាម៉េរិក​

​យ៉ាងតិច​៤២​នាក់​រងរបួស​ពី​ការ​បំផ្ទុះ​គ្រាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម