ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ ធាក់​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នា​ក់បាន​សម្រេច​នៅ​ខណ្ឌដង្កោ​

318
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ធាក់ និង​យក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ពី​បុរស​ម្នាក់​បានសម្រេច ​រួច​ជិះ​គេចខ្លួន​ដោយ​សុ​វត្ថិភាព មិន​រំខាន​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១១​:២០​នាទី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២១៧​ នៅ​ចំណុច​មុខ​សាលា​បឋមសិក្សា​ទួល​អំពិល​ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

​ជនរងគ្រោះ​ឈ្មោះ​ហ៊ុន ណូន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​មុខរបរម្ចាស់​ហាង​ស៊ុប​មួយកន្លែង ​ស្នាក់នៅ​សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​ មាន​ស្រុកកំណើត​ភូមិ​ឫ​ស្សី សង្កាត់ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

​តាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ រូបគាត់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៨ ព​ណ៌ខ្មៅ​ឡើង​ស៊េ​រ៊ី ឆ្នាំ​២០១៩ ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1HA 9569 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ជន​សង្ស័យ​​២​នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មិន​ចាំ​ផ្លាក​លេខ ​ជិះ​ស្រប​ទិស​គ្នា​ មកពី​ក្រោយ​បានធ្វើ​សកម្មភាព​ជិះ​កៀ​រ រួច​ធាក់​ឲ្យ​ដួល​ហើយ​ដក​កាំភ្លើងភ្ជង់​គំរាម។ ​ដោយ​ភ័យខ្លាច​ជនសង្ស័យ​បាញ់​ គាត់​ក៏​រត់​ចេញពី​ម៉ូតូ​ ដោយ​ឃើញ​ឱកាសល្អ​ជនសង្ស័យ​ទាំង​២​នាក់បាន​លើក​ម៉ូតូ​ជិះ​ឆ្ពោះទៅ​ទិស​ខាងត្បូង​គេចខ្លួន​បាត់ស្រមោល ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ បាន​ត្រឹម​ចុះមក​ដល់​ចំណុចកើតហេតុ​ ក៏បាន​ដឹក​ជនរងគ្រោះ​មក​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ​ដាក់ពាក្យ​បណ្តឹង​ និង​សាកសួរ​ ដើម្បី​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា៕B/Ha

ជនរងគ្រោះដែលត្រូវជនល្មើសវាយប្លន់យកម៉ូតូ