ប្រពន្ធនាំប្រុសសេ្នហ៍មកដេកសោយសុខដល់ក្នុងបន្ទប់ ត្រូវប្ដីតាមទាន់ ប្ដឹងប៉ូលិស​ឃាត់ខ្លួនសួរនាំ

617
ចែករម្លែក

ដោយ:ចាន់តូ/ភ្នំពេញ ៖ ស្រ្តីម្នាក់មានប្ដីទៅហើយ ខណៈប្ដីទៅស្រុក​ បែរជានាំ​ប្រុសសេ្នហ៍ចូលដេកសោយសុខដល់ក្នុងបន្ទប់ជួល លុះប្ដីតាមទាន់ ប្តឹងសមត្ថកិច្ច​ឃាត់​យកមកសួរនាំ ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៧:៣០នាទី​ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅផ្ទះជួល ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ ។

បុរសជាប្ដីមានឈ្មោះអន សឿន អាយុ ២០ ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ
តែបានត្រឡប់ទៅស្រុកមួយរយៈនៅខេត្តស្វាយរៀង។ ចំណែកស្រ្ដីប្រពន្ធ មាន ឈ្មោះ ទិត សុផាត អាយុ ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួលកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំណែកប្រុសស្នេហ៍ មានឈ្មោះស៊ង វ៉ាន់ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ មុរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយស្ត្រីផិតប្ដីខាងលើ ស្រុកកំណើត​មិនត្រូវបានស្គាល់ ។

តាមប្រភពពីប្ដី បានឲ្យដឹងថា មុនពេលកេីត ហេតុរូបគេទាំង ២នាក់ ខាងលើ មិនបានរស់នៅបន្ទប់ជួលជាមួយនោះទេ ដោយខ្លួនទៅនៅស្រុកមួយរយៈ ស្រាប់តែទទួលដំណឹងពីឪពុកមាខាងប្រពន្ធប្រាប់ថាប្រពន្ធខ្លួនកំពុងលួចមានសហាយ​ និងយកមកនៅក្នុងបន្ទប់ជាមួយគ្នា។ ឮដូច្នោះបុរសជាប្ដី ក៏ប្រញាប់ប្រញាល់​មកពីស្រុកឡើងមកភ្នំពេញ ដេីម្បីមកបន្ទប់ជួលមើលប្រពន្ធ​របស់​ខ្លួន។ លុះមកដល់ដូចពាក្យ​ឪពុកមាប្រាប់មែន ដោយប្រពន្ធកំពុងនៅ រួមរស់សោយសុខជាមួយប្រុស​សេ្នហ៍ថ្មីធ្វើព្រងើយ ក៏បានមកប្ដឹងសមត្ថកិច្ច នគរបាលប៉ុស្តិ៍ចោមចៅទី៣ ភ្លាមៗដេីម្បី ឲ្យជួយអន្តរាគមន៍ និងឃាត់ស្រ្តីជាប្រពន្ធ និងប្រុសស្នេហ៍មកប៉ុសិ៍្តដើម្បីសួរនាំ។

បុរសជាប្តីបាននិយាយរៀបរាប់ប្រាប់ថា គាត់បានចូលស្តីដណ្តឹងនារីជាប្រពន្ធ តាម ប្រពៃណីរៀបការពេញច្បាប់ ដោយមានចាស់ទុំផ្សំផ្គុំគ្នាតាំងពីខែកុម្ភៈ ឆ្នាំ ២០១៩ មក ម្ល៉េះហេីយបង្គាប់ថ្លៃបណ្ណាការចំនួន១៥០០ដុល្លារ។

ខណៈពេលសមត្ថកិច្ចសាកសួរ ស្រ្តីជាប្រពន្ធនាងបានសារភាពថា ខ្លួនមាន ទំនាក់ទំនងជាមួយប្រុសស្នេហ៍ អស់រយៈពេល ១ខែមកហើយ តែមិនទាន់បាន សុីជម្រៅនៅឡេីយ ចំណែកឯបុរសជាប្រុសស្នេហ៍បានសារភាពដូចនារីជា ប្រពន្ធដែរ ។

ក្រោយពេលកេីតហេតុ បុរសជាប្តីមិនប្តឹងផ្តល់ទៅលេីស្រ្តីជាប្រពន្ធនោះទេ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំ ស្រ្តីជាប្រពន្ធ និងបុរសជាប្រុសស្នេហ៍តែ ប៉ុណ្ណោះ និងឲ្យស្រ្តីជាប្រពន្ធរបស់ខ្លួបត្រឡប់ទៅស្រុកកំណើតវិញដេីម្បីផ្តិត មេដៃលែងលះគ្នាតាមផ្លូវច្បាប់ដោយទុកឲ្យរូបនាង និងប្រុសសហាយបន្ត​សោយសុខបន្តទៀត រូបគេសុំដកខ្លួនចេញ៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម