នឹង​ទៅ​ប្រកួត​ជើងឯក អត្តពលកម្ម​ពិភពលោក លើក​ទី​៥២ នៅ​ទីក្រុង​ដូ​ហា​

364
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត នឹង​បញ្ជូន​មន្ត្រី​មួយរូប និង​កីឡាករ​មួយរូប ទៅ​ចូលរួម​មហាសន្និបាត អត្តពលកម្ម​អន្តរជាតិ និង​ការប្រកួត​ជ្រើសរើស ជើងឯក​អត្តពលកម្ម ពិភពលោក​លើក​ទី​៥២ (52nd IAAF World Athletics Chamdpionships ) នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា ។ ការប្រកួត ដែល​នឹងមាន​ប្រទេស​ជាច្រើន ចូលរួម​នោះ នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ ។​

កីឡាករ ម៉ា វី​រ៉ូ

​លោក ហ៊ុន បូរី ជា​អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ប្រាប់​ឲ្យ​ដឹងថា រូបលោក នឹង​ដឹកនាំ​កីឡាករ មួយរូប ចូលរួម​ការប្រកួត 52nd IAAF World Athletics Chamdpionships លើក​ទី​៥២ នៅ​ប្រទេស​កាតា ហើយ​រូបលោក នឹងចូលរួម​មហាសន្និបាត​តែម្ដង​។ ចំពោះ​កីឡាករ​មួយរូប ដែល​នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​នោះ​គឺ កីឡាករ​ជម្រើសជាតិ ម៉ា វី​រ៉ូ ប្រកួត​លើ​វិញ្ញាសា រត់​ចម្ងាយ ៥.០០០ ម៉ែត្រ​។​

​លោក​ទទួលស្គាល់ថា សម្រាប់​ប្រភេទ​កីឡា អត្តពលកម្ម​កម្ពុជា លំបាក​នឹង​ប្រជែង​យក មេដាយ​ណាស់ តែដោយសារ ប្រភេទ​អត្តពលកម្ម យើង​ទទួលបាន​ការអនុគ្រោះ ទើប​យើង​ត្រូវតែទៅ​ចូលរួម ក្នុងឋានៈ​ជា​ប្រទេស សមាជិក​សហព័ន្ធ​អន្តរជាតិ​៕v

​លោក ហ៊ុន បូរី​

ទីតាំងផ្សាយពាណិជ្ជកម្ម