សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ជួយ​ដល់​យុវជន ហុង ភា​រិ​ន ឲ្យ​បន្ត​សិក្សា​យក​បរិញ្ញាបត្រ​ជាន់ខ្ពស់​

917
ចែករម្លែក

​ដោយ​:​តារា​រិ​ទ្ធ​/ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អនុ​ញ្ញាត​ឲ្យ​លោក ហុង ភា​រិ​ន នៅ​គេហដ្ឋាន​របស់​សម្តេច​ក្រុង​តាខ្មៅ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា គោលបំណង​នៃ​ការជួបនេះ គឺ​ចង់​ស្វែង​យល់​នូវ​បំណង​និង​គោលដៅ​ដែល ហុង ភា​រិ​ន ចង់ទៅ ​ដើម្បី​ងាយស្រួល​ដល់​ការជួយ ឱ្យស្រប​ជាមួយ​បំណង​ដែល ភា​រិ​ន ​ចង់ទៅនិង​ចង់បាន​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​បានសរសេរថា​៖ «​ខ្ញុំ​និង​ភរិយា​ទើបបាន​ជួប​យុវជន ហុង ភា​រិ​ន និង​បងប្រុស​របស់គាត់​ឈ្មោះ​ហុង ភា​រុន នៅមុននេះ​បន្តិច នៅ​គេហដ្ឋាន​របស់ខ្ញុំ​។ គោលបំណង​នៃ​ការជួប​របស់ខ្ញុំ គឺ​ចង់​ស្វែងយល់​នូវ​បំណង និង​គោលដៅ​ដែល ហុង ភា​រិ​ន ចង់ទៅ​ដើម្បី​ងាយស្រួល​ដល់​ការជួយ​របស់​យើង ឱ្យស្រប​ជាមួយ​បំណង​ដែល ភា​រិ​ន​ ចង់ទៅនិង​ចង់បាន​»​។​

សម្តេច​បានសម្រេច​ជួយ​ដល់ ហុង ភា​រុន បងប្រុស​របស់​បុរស​អច្ឆរិយៈ ដែល​រៀន​ចប់​បរិញ្ញាបត្រ និង​កំពុងធ្វើការ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្នែក​ពន្ធដារ ឲ្យ​បន្ត​រៀន​យក​បរិញ្ញាបត្រ​ជាន់ខ្ពស់​តទៅទៀត​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ​អ្នក​ទាំង​​ពីរ​ឱ្យ​ជួបតែ​សេចក្តីសុខ​និង​សម្រេច​នូវ​បំណងប្រាថ្នា​ដែល​ពួកគេ​ចង់បាន​។​

សូមបញ្ជាក់ថា និស្សិត ហុង ភា​រិ​ន នា​ថ្មីៗ​នេះ បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​នៃ​ការចងចាំ​របស់ខ្លួន នៅក្នុង​កម្មវិធី​បញ្ចេញ​សមត្ថភាព​របស់​ទូរទស្សន៍​ថៃ «Super 100» ធ្វើឱ្យ​មហាជន​កោតសរសើរ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស រហូតដល់​ប្រសិទ្ធ​នាម​ថា​ជា «​អច្ឆរិយ​កម្ពុជា​»៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម