ឆ្លង​ចរន្តអគ្គិសនី​ឆេះ​បង្គោល​ភ្លើង​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​ទាន់ពេល

360
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ខ្សែ​ភ្លេី​ងខ្សែកាប ខ្សែ​អុ​ប​ទិ​ក ខ្សែ​អ៊ិន​ធឺ​ណិត​ចម្រុះ ដែល​ត​ភ្ជាប់​អូស​បន្ត​គ្នា​ពី​បង្គោល​ភ្លេី​ង​តាម​ចិ​ញ្ចេី​ម​ផ្លូវ គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នោះ បែរជា​ទុ​ស្សេ​បែក​ផ្កា​ភ្លេី​ង ឆាបឆេះ​ចេញ​ជា​អណ្ដាត​ភ្លេី​ង ផ្អេី​ល​ប្រជាពលរដ្ឋភ័យ​ស្លន់ស្លោរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្ត​ពន្លត់អគ្គិភ័យចុះមកជួយ អន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលាទេី​ប​មិន​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ឡេី​យ​។ ហេតុការណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៤៦៦ កែង​ផ្លូវ​ត្រសក់ផ្អែម​(​លេខ​៦៣) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ខ្សែភ្លើង ខ្សែកាប ខ្សែ​អ៊ិន​ធឺ​ណិត​ចម្រុះ បំពាក់​តាម​បង្គោល​ភ្លើង អូស​គង​ពី​លេី​ដេី​ម​ឈេី មេី​ល​ទៅ​មាន​សភាព មិន​ចាញ់​សម្បុក​ពីងពាង​ប៉ុន្មាន​ទេ គឺ​រញ៉េរញ៉ៃ​តែម្ដង។ លុះ​នៅវេលា​ម៉ោង​កេី​ត​ហេតុ​ខាងលើ ខណៈពេល​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្រួល មិនដឹងថា​មូលហេតុ​យ៉ាងម៉េច ស្រាប់តែ​លឺ​សំឡេង​ផ្ទុះ ហេី​យ​ធុំក្លិន​ឆ្ងឿម ពួកគាត់​ក៏​ស្ទុះ​ងេី​ប​ចេញមកក្រៅ​ផ្ទះ​មេី​លនៅ​ចំណុច​ខាង​លេី ឃើញកំពុង​ទុស្សេបែក​ផ្កា​ភ្លេី​ង ឆេះ​ទាំង​សំរាម​ស្លឹក​ឈេី​ដែល​នៅ​ខាងក្រោម​ទៀត ហេី​យ​ទុស្សេ​បែក​ផ្កា​ភ្លេី​ង​កាន់តែខ្លាំង​ឡេី​ង រហូត​​ចេញ​ជា​អណ្តាតភ្លើង​ឆាប​ឡេី​ង​យ៉ាង​សន្ធោ​សន្ធៅ​តែម្ដង ទើប​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ខ្លាច​បំផុត​រាលដាល​ដល់​លំនៅឋាន​របស់​ពួកគាត់​ដែល​នៅក្បែរនោះ ទើប​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ ទាក់ទង​ទៅ ខាង​អគ្គិសនី​កម្ពុជាបិទ​ផ្ដាច់​ចរន្តភ្លេី​ង និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍។

​ក្រោយមក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ១​គ្រឿង ដែល​ប្រចាំការ​នៅ​មជ្ឈមណ្ឌល Rock បានចេញ​ជួយ​បាញ់​ពន្លត់ ទើប​រលត់ទៅវិញ មិនបានប៉ះពាល់អ្វីដល់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទេ គ្រាន់តែឆេះដាច់ខ្សែភ្លើង ខ្សែកាប ខ្សែ​អុ​ប​ទិ​ក ខ្សែ​អ៊ិ​ន​ធឺ​ណិត​ចម្រុះ តែប៉ុណ្ណោះ៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម