ការិយាល័យ​ជំនាញ​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធ​ការចែក​ចាយ​នឹង​ជួញដូរ​នៅ​សារធាតុ​ញៀន​

289
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៦​ ខែកញ្ញា ​ឆ្នាំ​២០១៩​ បាន​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ទៅ​តុលា​ការពាក់ព័ន្ធ​ការចែក​ចាយ​នឹង​ជួញដូរ​នៅ​សារធាតុ​ញៀន​ ក្រោយពេល​កម្លាំង​អធិការ​ស្រុក​រុក្ខ​គី​រី​សហការ​ជួយ​ប៉ុ​ស្ដី​មុខរា​ហ៍​បាន​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​៤​ ខែកញ្ញា ​ឆ្នាំ​២០១៩​នៅ​ចំណុច​ក្រុម​១១​ភូមិ​ដ​ង្ហោ ​ឃុំ​មុខរា​ហ៍​ ស្រុក​រុក្ខ​គី​រី ​ខេត្តបាត់ដំបង​។​

លោក ​សុខ និមល​ នាយ​កា​រិ​យា​ល៏​យ​ស្តីទី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឲ្យដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ ម៉ី​ន​ សីហា ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ស្ដុក​ប្រវឹក​ ឃុំ​មុខរា​ហ៍ ​ស្រុក​រុក្ខ​គី​រី​ ខេត្តបាត់ដំបង​ និង ឈ្មោះ​ ហួន វិ​ទ្ធី​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ​ស្ដុក​ប្រវឹក​ ឃុំ​មុខរា​ហ៍ ​ស្រុក​រុក្ខ​គី​រី​ ខេត្តបាត់ដំបង​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ICE)​ មាន​ចំនួន​១​កូន​ថង់ ទម្ងន់​៣.៣៣​ក្រាម ម៉ូតូ​១​គ្រឿង​ម៉ា​កវេ​វ​ពណ៌​ខៀវ​សេរី​ឆ្នាំ​២០១៥
​គ្មាន​ស្លាក​លេខ HC.12.E5744593 វត្ថុតាង​នឹង​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម