ជំទប់​ទី​១​ឃុំ​តា​សាល ​ជិះម៉ូតូ​លឿន​បុករ​ង្វ​ង់​មូល​គល់​ស្ពានដែក​ស្លាប់​ នៅ​ស្រុក​ឱ​រ៉ា​ល់​

374
ចែករម្លែក

ដោយ:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ជំទប់​ទី​១​ឃុំ​តា​សាល ​ជិះម៉ូតូ​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់​ បុករ​ង្វ​ង់​មូល​គល់​ស្ពានដែក ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​យប់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩
​ស្ថិតក្នុង​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Zoomer x ព​ណ៍ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ​1I-5551 ។​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ ។អ្នកបើកបរ​មានឈ្មោះ សុខ សំអុល ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ មុខរបរ​ជំទប់​ទី​១ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់​ជិះ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុករ​ង្វ​ង់មូល​គល់​ស្ពានដែក​ស្លាប់​។ ជនរងគ្រោះមាន​ទីលំនៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

ប្រភព​បាន​បន្តថា ​ក្រោយ​កើតហេតុ​ សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។​ ​រីឯ​វត្ថុតាង​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រពាំង​ជោរ បណ្តោះអាសន្ន​រង់ចាំ​ប្រគល់ជូន​សាច់ញាតិ​តាម​និតិ​វិធី​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម